ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ដ៏បំផ្លិចបំផ្លាញ និងការរអិលបាក់ដីភក់ស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលព្យុះ និងសីតុណ្ហភាពខ្ពស់មិនធម្មតា ដែលមនុស្សជាច្រើនសង្ស័យថាជាលទ្ធផលនៃកំណើនកំដៅផែនដី បាននាំមកនូវភាពវេទនាដល់ផ្នែកជាច្រើននៃប្រទេសចិន ។
នៅក្នុងទីក្រុងឆុងឈីង ទឹកជំនន់បានបង្ខំមនុស្សរាប់ពាន់នាក់ចេញពីផ្ទះរបស់ពួកគេ ស្ពានត្រូវបានបំផ្លាញ ហើយផ្ទះ និងរថយន្តត្រូវបានទឹកហូរនាំទៅឆ្ងាយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា មានមនុស្សចំនួន ១៥ នាក់ដែលត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បួននាក់បានបាត់ខ្លួនគិតត្រឹមព្រឹកថ្ងៃពុធនេះ ។ សារព័ត៌មានស៊ីនហួររាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះ បានរំខានដល់អាយុជីវិតមនុស្សជាង ១៣០,០០០ នាក់ និងខូចខាតដំណាំជាង ៧,៥០០ ហិកតា ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា នៅក្នុងស្រុក Wanzhou ភាគឦសាននៃទីក្រុង Chongqing ទឹកជំនន់បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចចំនួន 227.8 លានយន់ (31.5 លានដុល្លារ) ។
លោក ស៊ី ជីនពីង បានទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តល់អាទិភាពកំពូលក្នុងការធានាសុវត្ថិភាពរបស់ប្រជាជន និងទ្រព្យសម្បត្តិ ហើយលោកបានអំពាវនាវដល់ទីស្នាក់ការគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋ ក្រសួងគ្រប់គ្រងគ្រាអាសន្ន និងធនធានទឹក ដើម្បីកែលម្អការសម្របសម្រួល និងការព្រមានរបស់ពួកគេ ។
ក្រសួងហិរញ្ញវត្ថុ និងការគ្រប់គ្រងគ្រាអាសន្នបានប្រកាសផ្តល់មូលនិធិសង្គ្រោះបន្ទាន់ចំនួន 320 លានយ័ន ដើម្បីជួយដល់ការសង្គ្រោះគ្រោះមហន្តរាយ រួមទាំងសម្រាប់ទីក្រុងឆុងឈីងផងដែរ។