Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសចិននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនជុំវិញហេតុផលសុវត្ថិភាព

Media LNN | Jul 08, 2023
ប្រទេសចិននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនជុំវិញហេតុផលសុវត្ថិភាព
Clinic narith

ចិន៖ ដោយលើកឡើងពីគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៃសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រដោយប្រទេសជប៉ុន មន្ត្រីគយរបស់ប្រទេសចិនបានលើកឡើងថា ប្រទេសចិននឹងហាមប្រាមការនាំចូលអាហារសមុទ្រពីតំបន់ជាច្រើននៅក្នុងប្រទេសជប៉ុន ក្នុងទំហំប្រហែល ១ភាគ៥ ជុំវិញហេតុផលសុវត្ថិភាព ។

តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់គយចិននៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា ប្រទេសចិន ដែលជាអ្នកបញ្ជាទិញដ៏ធំបំផុតសម្រាប់ការនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុន បានអះអាងថា ខ្លួនក៏នឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតទៅលើឯកសារសម្រាប់នាំចេញម្ហូបអាហារ ជាពិសេស ផលិតផលចេញពីក្នុងសមុទ្ររបស់ប្រទេសជប៉ុន ។

មន្ត្រីគយចិន បានអះអាងថា ខ្លួននឹងបន្តពង្រឹងការត្រួតពិនិត្យទៅលើសារធាតុវិទ្យុសកម្ម ដើម្បីធានាសុវត្ថិភាពអាហារដែលនាំចូលពីប្រទេសជប៉ុន ក្នុងនោះ រួមមានការហាមឃាត់អាហារសមុទ្រពីខេត្តចំនួន១០ របស់ជប៉ុន ។

សូមបញ្ជាក់ផងដែរថា អស់ជាច្រើនសប្តាហ៍មកហើយ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ប្រទេសជប៉ុនក្នុងគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៃសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ។

ទោះជាបែបណាក្តី គយចិនបានបន្ថែមថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងនូវទស្សនៈពិតប្រាកដណាមួយរបស់អ្នកជំនាញពាក់ព័ន្ធនឹងការវាយតម្លៃនោះទេ ៕