Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថានភាពទីផ្សារមាសបានឡើងថ្លៃបន្តិចដោយក្នុងមួយអោនមានតម្លៃ ១ ៩១០ ដុល្លារ

Media LNN | Jul 08, 2023
ស្ថានភាពទីផ្សារមាសបានឡើងថ្លៃបន្តិចដោយក្នុងមួយអោនមានតម្លៃ ១ ៩១០ ដុល្លារ
Clinic narith

យោងទៅតាមប្រភពពី Investing.com បានបង្ហាញថា តម្លៃមាសនៅបន្តស្ថិតក្នុងកម្រិតដ៏តឹងតែងមួយក្រោមសម្ពាធភ័យខ្លាចពីការឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ខណៈដែលចុងសប្ដាហ៍នេះ ទីផ្សារមាសបានឡើងថ្លៃបន្តិច ដែលក្នុងមួយអោនមានតម្លៃ ១ ៩១០ ដុល្លារ ។ 

71e40801946a758b5ec25903276459a3-68

ទោះជាយ៉ាងណាក្តី បន្ទាប់ពីការបញ្ចេញទិន្ន័យការងារឯកជនរបស់អាមេរិកមានភាពរឹងមាំ គេមើលឃើញថាធនាគារកណ្តាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខនេះ។តាមរយៈទិន្ន័យដដែលនេះបានចង្អុលបង្ហាញពីទីផ្សារការងារដ៏រឹងមាំ និងបានបង្ហាញពីក្តីបារម្ភដែលធនាគារកណ្តាលអាចនឹងបង្កើនអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា ហើយស្ថានភាពបែបនេះអាចនឹងផ្តល់ផលអវិជ្ជមានសម្រាប់ទីផ្សារមាស។ 

លើសពីនេះ ភាពរឹងមាំនៅក្នុងទីផ្សារការងារក៏ចង្អុលបង្ហាញពីភាពធន់ខ្លះនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលធ្វើអោយទីផ្សារមាសមានសុវត្ថិភាពបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ គេមើលឃើញថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំនេះគឺស្ថិតក្នុងចំណោមនិន្នាការមួយចំនួនដែលជួយរក្សារតម្លៃមាស អាចធ្លាក់នៅសល់ត្រឹម ១៩០០ ដុល្លារក្នុងមួយអោន។