Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងមិនសូវផ្លាស់ប្តូរ ប៉ុន្តែគេកំពុងព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលអាមេរិក

Media LNN | Jul 08, 2023
តម្លៃប្រេងមិនសូវផ្លាស់ប្តូរ ប៉ុន្តែគេកំពុងព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលអាមេរិក
Clinic narith

យោងទៅតាមប្រភពពី The Economic Times បានរាយការណ៍ថា តម្លៃប្រេងមិនផ្លាស់ប្តូរច្រើននោះទេក្នុងរយៈពេលថ្មីៗនេះ ប៉ុន្តែគេកំពុងព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលអាមេរិក និងការធ្លាក់ចុះស្តុកប្រេងរបស់អាមេរិក។ 

 

ស្របពេលនេះដែរ ទីផ្សារប្រេងឆៅ Brent មានតម្លៃ ៧៦,៥១ ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅ West Texas Intermediate មានតម្លៃ ៧១,៨២ ដុល្លារក្នុងមួយបារ៉ែល។កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ រដ្ឋបាលព័ត៌មានថាមពល EIA បាននិយាយថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកមានតម្រូវការច្រើនជាងការរំពឹងទុក ខណៈដែលស្តុកប្រេងសាំងបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីកំណើននៃការបើកបរកើនឡើងកាលពីសប្តាហ៍មុន។ 

លើសពីនេះ ប្រទេសនាំចេញប្រេងកំពូលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានប្រកាសពីការកាត់បន្ថយទិន្នផលថ្មីសម្រាប់ខែសីហា ខណៈដែលការកាត់បន្ថយសរុបឥឡូវនេះមានចំនួនច្រើនជាង ៥ លានបារ៉ែលក្នុងមួយថ្ងៃដែលស្មើនឹង ៥ ភាគរយនៃទិន្នផលប្រេងពិភពលោក។