Alynana Media Cambodia
Icon Collap
clinic narit

ភ្លើងឆេះព្រៃនៅកាណាដា បង្ខំឱ្យមនុស្សជាង ១៥ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង

Media LNN | Jul 10, 2023
ភ្លើងឆេះព្រៃនៅកាណាដា បង្ខំឱ្យមនុស្សជាង ១៥ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង

មនុស្សប្រហែល ១៥៥,០០០នាក់បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែភ្លើងឆេះព្រៃបានឆាបឆេះរីករាលដាល ចាប់តាំងពីដើមខែឧសភា ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ។

Clinic narith

ចំនួនភ្លើងឆេះព្រៃនៅតែបន្តកើនឡើងក្នុងប្រទេសកាណាដា គិតត្រឹមថ្ងៃសុក្រនេះ បានកើនឡើងដល់ជាង ៦៧០កន្លែង ហើយភ្លើងឆេះព្រៃច្រើនជាង ៣៨០កន្លែងមិនអាចគ្រប់គ្រងបានទេ ស្របពេលដែលរដូវក្តៅដ៏យូរ និងលំបាកកាន់តែខិតជិតមកដល់។ លោក Michael Norton ដែលជាមន្រ្តីជាន់ខ្ពស់នៃក្រសួងធនធានធម្មជាតិកាណាដា បាននិយាយថា ចំនួនភ្លើងឆេះព្រៃនេះ គឺដកស្រង់ចេញពីបញ្ជីពិតប្រាកដ ដែលយ៉ាងហោចណាស់នៅសល់ ៣ខែទៀតសម្រាប់រដូវភ្លើងឆេះព្រៃសកម្ម។

លោក Norton គូសបញ្ជាក់យ៉ាងដូច្នេះថា កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ ឥឡូវនេះបានក្លាយជាកិច្ចខិតខំប្រឹងប្រែងជាសកល។ អ្នកពន្លត់អគ្គីភ័យអន្តរជាតិសរុបជាង ៣,០០០នាក់ដែលមកពីប្រទេសជាច្រើន រួមមាននូវែលសេឡង់ ឈីលី កូស្តារីកា ម៉ិកស៊ិក អេស្បាញ និងកូរ៉េខាងត្បូង កំពុងតែប្រឹងប្រែងធ្វើការដោះស្រាយភ្លើងឆេះព្រៃដ៏ធំទាំងនេះ។ ប្រភព៖