Alynana Media Cambodia
Icon Collap
clinic narit

អត្រាអតិផរណារំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញសម្រាប់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤

Media LNN | Jul 11, 2023
អត្រាអតិផរណារំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញសម្រាប់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤
Clinic narith

អត្រាអតិផរណា ត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញក្នុងអត្រា ២,៥% ដូចគ្នាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃការវិលទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត។ នេះបើយោងតាមរបាយការណ៍ស្តីពី ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុលើការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។71e40801946a758b5ec25903276459a3-72

របាយការណ៍បានឱ្យដឹងទៀតថា អត្រាប្តូរប្រាក់ត្រូវបានរំពឹងទុកនឹងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រាជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ គាំទ្រដោយអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់រៀល។