Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ភ្លៀងធ្លាក់ខ្លាំង វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា, ទីក្រុង ដែលី ប្រកាសអាសន្ន

Media LNN | Jul 11, 2023
ភ្លៀងធ្លាក់ខ្លាំង វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា, ទីក្រុង ដែលី ប្រកាសអាសន្ន
Clinic narith

ភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបំផ្លិចបំផ្លាញ ទូទាំងភាគខាងជើងប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សចំនួន៤២នាក់ ចាប់តាំងពីថ្ងៃសៅរ៍ទី៨ខែកក្កដាមក។sbm-CHNc-QwE1hdCHHeLYG9Eo-20

 
 

អាកាសធាតុអាក្រក់ ដែលត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍ បានបណ្តាឲ្យដើមឈើបាក់រលំ ជន់លិចផ្ទះសម្បែង និងបិទផ្លូវសំខាន់ៗក្នុងទីក្រុងជាច្រើន។

ហើយនៅ​ថ្ងៃ​អង្គារទី១០ខែកក្កដា ទីក្រុង ​ដែលី ​បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ដោយសារតែទឹកទន្លេ Yamuna ឡើងដល់កម្រិតគ្រោះថ្នាក់។ក្រោយមក ប្រជាជនរាប់ម៉ឺននាក់ ដែលរស់នៅក្បែរមាត់ទន្លេ ត្រូវបានក្រុមមន្ត្រីជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈអ្នករស់នៅក្នុងតំបន់ងាយរងគ្រោះផ្សេងទៀត ក៏ត្រូវត្រៀមខ្លួនសម្រាប់ការជម្លៀសផងដែរ ប្រសិនបើចាំបាច់។

ស្របពេលជាមួយគ្នានោះ ចរាចរណ៍នៅលើស្ពានសំខាន់មួយ ដែលឆ្លងកាត់ទន្លេនេះ ត្រូវបានកាត់ផ្តាច់ ហើយសាលារៀនត្រូវបិទជាលើកទីពីរ ដោយសារភ្លៀងធ្លាក់ខ្លាំង។

នៅរដ្ឋ Himachal Pradesh និង Uttarakhand, កងទ័ពឥណ្ឌា និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិងកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់និងអគារ។ការជន់​លិច​ ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​នៅ​រដ្ឋ Rajasthan, Punjab និង Haryana ផង​ដែរ។

ភ្លៀងមូសុងតាមរដូវ ដែលអូសបន្លាយពីខែមិថុនាដល់ខែកញ្ញា គឺមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់ប្រជាជនឥណ្ឌា ប៉ុន្តែវាក៏បណ្តាលឲ្យមនុស្សស្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំផងដែរ។

ឥណ្ឌា បានជួបប្រទះអាកាសធាតុកាន់តែអាក្រក់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយភ្លៀងធ្លាក់ឥតឈប់ឈរពេលនេះ គឺកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរលកកម្តៅខ្លាំង បានវាយប្រហារភាគខាងជើងប្រទេស៕