Alynana Media Cambodia
Icon Collap
clinic narit

ទឹកជំនន់ កំពុងវាយប្រហារប្រទេសជាច្រើន នៅលើពិភពលោក

Media LNN | Jul 12, 2023
ទឹកជំនន់ កំពុងវាយប្រហារប្រទេសជាច្រើន នៅលើពិភពលោក
Clinic narith

ភពផែនដី បានរងទុក្ខឥតល្ហែរដោយសារគ្រោះមហន្តរាយធម្មជាតិ ពោលគឺរលកកម្តៅទើបតែបានធូរស្រាលប៉ុណ្ណោះ ស្រាប់តែបច្ចុប្បន្ន ពិភពលោកបែរជាត្រូវរងគ្រោះដោយសារទឹកជំនន់ វិញម្តង។

sbm-gAk-IfdpS9szZ8LoNvei9-8

សាលារៀនក្នុងទីក្រុង ញូវដែលី នៃប្រទេសឥណ្ឌា ត្រូវបង្ខំចិត្តបិទទ្វារកាលពីថ្ងៃចន្ទទី១០ខែកក្កដា បន្ទាប់ពីភ្លៀងមូសុងដ៏ខ្លាំងក្លា បានវាយលុករដ្ឋធានីឥណ្ឌា ខណៈគិតត្រឹមពេលនេះ បំណាក់ដីនិងជំនន់ទឹកភ្លៀង បានសម្លាប់មនុស្សជាង៤០នាក់ហើយ។ចំណែកក្នុងប្រទេសជប៉ុន ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគនិរតី បង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន។

 

រីឯនៅតំបន់ Ulster ក្នុងរដ្ឋ New York និងនៅក្នុងរដ្ឋ Vermont, អ្នកខ្លះនិយាយថា ពួកគេបានជួបប្រទះទឹកជំនន់អាក្រក់បំផុត ចាប់តាំងពីការបំផ្លិចបំផ្លាញរបស់ព្យុះសង្ឃរា Irene កាលពីឆ្នាំ២០១១។ភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាទឹកជំនន់ភ្លាមៗ បានវាយប្រហារភាគឦសានសហរដ្ឋអាមេរិក ហើយបណ្ដាលឲ្យស្រ្តីម្នាក់បាត់បង់ជីវិត ខណៈអ្នកឧតុនិយមចាត់ទុកថា នេះជា “ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង កើតឡើងតែម្តងគត់ក្នុងរយៈពេល ១,០០០ ឆ្នាំ”។

ក្រៅពីប្រទេសទាំង៣ខាងលើ គ្រោះមហន្តរាយធម្មជាតិ ក៏បានវាយប្រហារប្រទេសជាច្រើនទៀតផងដែរ ដូចជា ចិន តួកគី និងប៉ាគីស្ថាន ជាដើម។sbm-CHNc-QwE1hdCHHeLYG9Eo-21

ហេតុនេះហើយ ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្របរិយាកាស បានបង្ហាញក្តីព្រួយបារម្ភថា ព្យុះកំពុងបង្កើតបរិយាកាសកាន់តែក្តៅ ធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងកាន់តែញឹកញាប់។ លើសពីនេះ អ្នកវិទ្យាសាស្រ្តព្រមានថា​ ពិភពលោក នឹងក្តៅកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ៕