Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផ្លូវជាតិលេខ៥ តម្លៃ៥០០លានដុល្លារ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំង

Media LNN | Jul 12, 2023
ផ្លូវជាតិលេខ៥ តម្លៃ៥០០លានដុល្លារ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំង
Clinic narith

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ដែលបានចំណាយទឹកប្រាក់សាងសង់ក្នុងតម្លៃ៥០០លានដុល្លារ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៥នេះ ជាផ្លូវអាស៊ានហាយវេលេខ១ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។

លើសពីនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋតាមដងផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ថែមទៀត។គួរបញ្ជាក់ដែរថា បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺមានប្រវែងផ្លូវ៖ ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវនេះ មានចំណុចចាប់ផ្ដើម៖ ពីព្រែកក្តាម និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ផ្លូវនេះ ត្រូវបានបែងចែកចេញជា ៣កំណាត់ គឺកំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ ផ្លូវជាតិ៥ នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨ បញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ផ្លូវនេះដែរ បានប្រើពេលសាងសង់អស់រយៈពេលសាងសង់ ៥៥ខែ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ដោយបានចំណាយថវិការសាងសង់ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។

ផ្លូវនេះ បានសាងសង់ឡើងដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ៕