Alynana Media Cambodia
Icon Collap
clinic narit

ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី ៦០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មលើវិស័យកសិកម្ម នៅហ្វីលីពីន

Media LNN | Jul 13, 2023
ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី ៦០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មលើវិស័យកសិកម្ម នៅហ្វីលីពីន
Clinic narith

ថ្មីៗនេះ នាយកដ្ឋានហិរញ្ញវត្ថុហ្វីលីពីន (DOF) បានឈានដល់ការចុះកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៦០០លានដុល្លារ ជាមួយធនាគារពិភពលោក សម្រាប់ធ្វើទំនើបកម្ម និងឧស្សាហូបនីយកម្ម ទៅលើវិស័យកសិកម្ម របស់ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។DOF បានបង្ហាញថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅនេះ នឹងបម្រើទៅដល់កម្រោងអភិវឌ្ឍជនបទហ្វីលីពីន (PRDP) Scale-Up ដែលផ្តោតទៅលើការប្រែក្លាយកសិកម្មទៅជាបែបទំនើប និងឧស្សាហកម្មតាមរយៈអន្តរាគមន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការពង្រឹងខ្សែសង្វាក់តម្លៃទំនិញ ផងដែរ។967aec83ef58ffa0e49454cf0734c788-111

គួរឱ្យដឹងថា គម្រោង PRDP Scale-Up ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់នាយកដ្ឋានកសិកម្មហ្វីលីពីន (DA) គឺជាការឆ្លើយតបដ៏ទូលំទូលាយមួយ ចំពោះបញ្ហាប្រឈមជាប់លាប់ នៅក្នុងវិស័យកសិ-នេសាទ និងសហគមន៍ជនបទក្នុងប្រទេស។ ជាពិសេស គម្រោងនេះនឹងជំរុញកសិករ និងប្រជានេសាទ ចូលទៅកាន់ទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលពីខ្សែសង្វាក់តម្លៃកសិផល ដែលបានជ្រើសរើស និងបង្កើនប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។0a3b05d9751d289d63469106608eb42a-430

ជម្រាបជូនទៀតផងដែរថា គម្រោងនេះ ក៏នឹងរួមបញ្ចូលការវិនិយោគដោយផ្ទាល់ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធជនបទ និងអនុគម្រោងសហគ្រាស ដែលវានឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ និងអ្នកនេសាទប្រហែល ៤៥០ ០០០ នាក់ និងបង្កើតការងារថ្មីបានប្រហែល ៤២ ០០០ កន្លែង៕