ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានរាយការណ៍ថា មីយ៉ាន់ម៉ារកចំណូលបាន ១១៥,២៤២លានដុល្លារ ពីការនាំចេញផលិតផលនេសាទចំនួន ៦៩.៦១២តោន ក្នុងត្រីមាសទីមួយនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៣-២០២៤។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានបង្ហាញថា ប្រាក់ចំណូលពីការនាំចេញផលិតផលជលផលនៅចន្លោះថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ មានចំនួន ១១៥,២៤២លានដុល្លារ តួលេខនេះបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៣-២០២៤ មានចំនួន ១៣៥,៦០៣លានដុល្លារ។ ជាមួយគ្នានេះ ប្រធាននាយកដ្ឋានជលផលមីយ៉ាម៉ា បានរំពឹងថា សម្រាប់ឆ្នាំថវិកានេះ យើងរំពឹងថា នឹងនាំចេញផលិតផលជលផលមានតម្លៃរហូតដល់ ៨០០លានដុល្លារ។