Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃជាប់ជាប្រទេសលំដាប់ទី៣ ដែលនាំចូលទំនិញមកប្រទេសកម្ពុជាច្រើនជាងគេ

Media LNN | Jul 13, 2023
ថៃជាប់ជាប្រទេសលំដាប់ទី៣ ដែលនាំចូលទំនិញមកប្រទេសកម្ពុជាច្រើនជាងគេ
Clinic narith

ប្រទេសថៃបានក្លាយជាប្រទេសជាប់លំដាប់លេខ ៣ ក្នុងការនាំចូលទំនិញមកកម្ពុជាច្រើនជាងគេ ខណៈដែលប្រទេសវៀតណាមជាប់លេខ២ និងចិនឈរនៅលំដាប់លេខ១ លើការនាំទំនិញមកកម្ពុជា។នេះបើយោងតាមស្ថិតិពាណិជ្ជកម្មនាំចូលក្នុងខែ មិថុនា ឆ្នាំ ២០២៣ របស់អគ្គនាយកដ្ធានគយនិងរដ្ធាករកម្ពុជា

តាមប្រភពដដែលខាងលើបានឱ្យដឹងទៀតថា រាល់ទំនិញដែលនាំចូលពីប្រទេសទាំងនោះ រួមមានប្រភេទទំនិញដូចជា៖

  • រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់
  • ផលិតផលបានពីការចាក់ដោយម្ជុល
  • ម៉ាស៊ីននិងឧបករណ៍អគ្គិសនីនិងបំណែកភាពរបស់វា
  • ម៉ាស៊ីននិងបវិធានមេកានិក សម្ភារអគ្គិសនី
  • សរសៃអំបោះសិប្បនិម្មិតខ្លីៗ
  • ផលិតផលគីមីផ្សេងៗនៃឧស្សាហកម្មគីមី
  • វត្ថុធាតុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក កៅស៊ូ និងវត្ថុធ្វើពីកៅស៊ូ
  • យាន ក្រៅពីអយស្ម័យយាន ឬ អយរថយន្តអគ្គិសនី និងបំណែករបស់វា
  • អាលុយមីញ៉ូម និងវត្ថុធ្វើពីអាលុយមីញ៉ូម
  • កប្បាស ក្រដាស កាតុង ផលិតផលពីម្សៅក្រដាស
  • វត្ថុធ្វើពីដែកឬដែកថែប
  • និងជីកសិកម្ម ផ្សេងៗជាច្រើនទៀត៕