Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីក្រុងហុងកុងផ្អាកការជួញដូរក្នុងទីផ្សារភាគហ៊ុនដោយសារតែព្យុះទីហ្វុង Talim

Media LNN | Jul 17, 2023
ទីក្រុងហុងកុងផ្អាកការជួញដូរក្នុងទីផ្សារភាគហ៊ុនដោយសារតែព្យុះទីហ្វុង Talim
Clinic narith

ហុងកុង៖ ផ្សារហ៊ុននៅក្នុងទីក្រុងហុងកុងបានផ្អាកប្រតិបត្តិការជួញដូរទាំងទីផ្សារមូលបត្រ និងទីផ្សារនិស្សន្ទវត្ថុ (derivatives markets) កាលពីដើមសប្តាហ៍នេះ ដោយសារតែវត្តមានខិតជិតមកដល់នៃខ្យល់ព្យុះទីហ្វុងថាលីម (Talim) ។

ជាមួយគ្នានេះ នាយកដ្ឋានព្យាករណ៍អាកាសធាតុរបស់រដ្ឋបាលទីក្រុងហុងកុង (The Hong Kong Observatory) បានអះអាងថា នេះគឺជាព្យុះសញ្ញាទី៨ ហើយវាអាចមានឥទ្ធិពលរហូតដល់ម៉ោង ៤ល្ងាច ។ ដោយឡែក បើយោងតាមការរៀបចំផ្សារហ៊ុន បានបញ្ជាក់ថា នឹងផ្អាកវគ្គជួញដូរសម្រាប់ពេលព្រឹក ប្រសិនបើព្យុះទីហ្វុងនៅតែមានសញ្ញា នៅចន្លោះម៉ោង ៨ ឬ ៩ព្រឹក ឬផ្អាកពេញមួយថ្ងៃ ប្រសិនបើព្យុះទីហ្វុងសញ្ញាទី៨ នៅតែបន្តរហូតដល់ថ្ងៃត្រង់ ។

ទោះជាបែបណាក្តី ព្យុះនេះមិនបង្កជាការខូចខាតអ្វីធំដុំនោះទេ បើទោះបីជាភ្នាក់ងារព្យាករណ៍អាកាសធាតុ បានព្រមានអំពីទឹកជំនន់ដែលអាចកើតមានឡើង នៅតាមតំបន់មួយចំនួនក៏ដោយ ៕