Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្វាយចន្ទីនាំចេញទៅវៀតណាមទទួលបានទឹកប្រាក់ ៧៨៥ លានដុល្លារធ្លាក់ចុះជិត ១៤ ភាគរយ

Media LNN | Jul 17, 2023
ស្វាយចន្ទីនាំចេញទៅវៀតណាមទទួលបានទឹកប្រាក់ ៧៨៥ លានដុល្លារធ្លាក់ចុះជិត ១៤ ភាគរយ
Clinic narith

 

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជា​ទៅប្រទេសវៀតណាមមានចំនួនជាង ៥ សែនតោន (៥៧៤​ ០០០) រយៈពេល ៦ ខែឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ ៧៨៥ លានដុល្លារថយចុះជិត ១៤ ភាគរយ (១៣,៩៤%) បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ១៧ ខែកក្កដា ឆ្នាំ ២០២៣នេះថា ការធ្លាក់ចុះនេះ ដោយសារតែទី១ កសិករបានកាប់ស្វាយចន្ទីរចោលអស់ប្រមាណ ១០ ម៉ឺនហិកតា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ និងការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុកមួយចំនួន ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្វាយចន្ទីឆ្នាំ ២០២២-២០២៧។photo_2019-07-08_12-18-42 (2)-4

លោកថា សមាគមស្វាយចន្ទីរកម្ពុជាកំពុងអនុវត្តគោលនយោបាយជាតិស្វាយចន្ទីតាមរយៈធនាគារ SME ដែលបានទម្លាក់កញ្ចប់ថវិកាដែលមានការប្រាក់អនុគ្រោះសម្រាប់សហគ្រាស ដែលធ្វើឱ្យសហគ្រាសមានទុនបង្វិលខ្លះៗ សម្រាប់ប្រជែងទិញគ្រាប់ឆៅនៅក្នុងស្រុក ខណៈកសិករដែលមានធនធានកំពុងហាលគ្រាប់ទុករង់ចាំលក់ដល់ខែសីហាខាងមុខ។ លោក អួន ស៊ីឡុត ក៏បញ្ជាក់ថា ការបម្រែបម្រួលអាកាសធាតុក៏ជាកត្តាធ្វើឱ្យការនាំចេញ​ស្វាយចន្ទីធ្លាក់​ចុះផងដែរ។​រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងវិស័យស្វាយចន្ទីតាមរយៈធនាគាររដ្ឋ២ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME) ដែលគ្រោងទម្លាក់ថវិកាប្រមាណ ១០០ លានដុល្លារបានចាប់ផ្ដើមផ្ដល់ទុនបង្វិលជូនដល់សហគ្រាសក្នុងស្រុក ខណៈសមាគមសង្ឃឹមថា នៅឆ្នាំក្រោយ ធនាគារទាំងពីរនឹងផ្ដល់បន្ថែមដល់សហគ្រាសក្នុងស្រុកដែលកែច្នៃស្វាយចន្ទី។ តម្លៃគ្រាប់ស្វាយចន្ទីរស្ងួតលក់បាន ១ ៦៥៨ ដុល្លារ ក្នុងមួយតោន៕photo_2023-06-15_09-12-44-19