Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ភ្ញៀវទេសចរ៧០៨នាក់ ដែលជាប់លើកោះរ៉ុង-កោះរ៉ុងសន្លឹម ដោយសារអាកាសធាតុមិនល្អ ត្រូវបានបញ្ជូនមកកាន់ដីគោកដោយសុវត្ថិភាព

Media LNN | Jul 17, 2023
ភ្ញៀវទេសចរ៧០៨នាក់ ដែលជាប់លើកោះរ៉ុង-កោះរ៉ុងសន្លឹម ដោយសារអាកាសធាតុមិនល្អ ត្រូវបានបញ្ជូនមកកាន់ដីគោកដោយសុវត្ថិភាព
Clinic narith

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនកប៉ាល់ចំនួន៦គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរចំនួន៧០៨នាក់ ក្នុងនោះ ស្រី៣៤៧ និងក្មេង១៥នាក់ ដែលជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារបញ្ហាអាកាសធាតុ មកដីគោក ដោយសុវត្ថិភាពហើយ។

ជាមួយគ្នានេះលោក គួច ចំរើន រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញមកទទួលស្វាគមន៍ និងរង់ចាំទទួលភ្ញៀវទេសចរទាំងនោះនៅកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុផងដែរ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងផ្អាក មិនឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្ដាកោះ និងផ្អាកការចេញនេសាទ ដោយសារអាកាសធាតុមិនល្អ ពោលមានភ្លៀងខ្យល់រលក បោកបក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕