Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញរថយន្តរបស់ប្រទេស ចិន បានកើនឡើង ៧៥,៧ ភាគរយ នៅក្នុងឆមាសទី ១

Media LNN | Jul 18, 2023
ការនាំចេញរថយន្តរបស់ប្រទេស ចិន បានកើនឡើង ៧៥,៧ ភាគរយ នៅក្នុងឆមាសទី ១
Clinic narith

អន្តរជាតិ៖ ទិន្នន័យពីសមាគមក្រុម ហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានបង្ហាញថា ការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើង ៧៥,៧ ភាគរយពីមួយឆ្នាំទៅមួយ ឆ្នាំនៅក្នុងឆមាសទី ១ នៃឆ្នាំនេះ (H1) ដោយរក្សាបាននូវនិន្នាការដ៏រឹងមាំ ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ។ ក្នុងអំឡុងពេលនេះប្រទេសចិនបាននាំចេញរថយន្តចំនួន ២,១៤ លានគ្រឿង។ យោងតាមសមាគមបានឱ្យដឹងថា ក្នុង ចំណោមការនាំចេញរថយន្តថាម ពលថ្មីសរុបមានចំនួន ៥៣៤,០០០ គ្រឿង ដែលកើន ឡើង ១៦០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមាគមបាននិយាយថា ការនាំ ចេញរថយន្តដឹកអ្នកដំណើររបស់ប្រទេសចិនបានកើនឡើង ៨៨,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចេញយានយន្តពាណិជ្ជ កម្មបានកើនឡើង ៣១,៩ ភាគរយ ។ នៅក្នុងខែមិថុនាប្រទេសចិនបាននាំចេញរថយន្តចំនួន ៣៨២,០០០ គ្រឿង ដែលកើនឡើង ៥៣,២ ភាគ រយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២។ បើយោងតាមទិន្នន័យពីសមាគមបានបង្ហាញថា ការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនលើសពី ២ លានគ្រឿងក្នុងឆ្នាំ ២០២១ និងឈានដល់ ៣ លានគ្រឿងក្នុងឆ្នាំ ២០២២៕6486802d37855-4371e40801946a758b5ec25903276459a3-73