Alynana Media Cambodia
Icon Collap
clinic narit

អត្រាអត់ការងារធ្វើរបស់យុវជនចិននៅឡើងខ្ពស់ ខណៈកំណើនសេដ្ឋកិច្ចក៏ទាបជាងការរំពឹងទុក

Media LNN | Jul 18, 2023
អត្រាអត់ការងារធ្វើរបស់យុវជនចិននៅឡើងខ្ពស់ ខណៈកំណើនសេដ្ឋកិច្ចក៏ទាបជាងការរំពឹងទុក
Clinic narith

ភាពអត់ការងារធ្វើរបស់យុវជននៅក្នុងប្រទេសចិនបានឈានដល់កម្រិតខ្ពស់ថ្មីមួយ ខណៈដែលការងើបឡើងវិញនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតរបស់ប្រទេសនេះនៅកម្រិតទាបនូវឡើយ ។ តួលេខផ្លូវការបង្ហាញថា អត្រាគ្មានការងារធ្វើរបស់យុវជនអាយុចាប់ពី ១៦ ទៅ ២៤ ឆ្នាំនៅក្នុងតំបន់ទីក្រុងបានកើនឡើងដល់ ២១,៣ % កាលពីខែមុន។

វាកើតឡើងនៅពេលប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងត្រឹមតែ ០,៨% ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ។ ក្រុមអ្នកវិភាគនិយាយថា ល្បឿនកំណើនសេដ្ឋកិច្ចខ្សោយបានបង្កើនការរំពឹងទុកថា អាជ្ញាធរអាចនឹងប្រកាសវិធានការថ្មី ដើម្បីជំរុញសេដ្ឋកិច្ចនាពេលឆាប់ៗនេះ ។

ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបាននិយាយថា ទិន្នន័យសេដ្ឋកិច្ចបានបង្ហាញពីសន្ទុះនៃការងើបឡើងវិញដ៏ល្អ" ។ យោងតាមតួលេខផ្លូវការដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ សេដ្ឋកិច្ចចិនបានកើនឡើង ៦,៣% នៅក្នុងត្រីមាសទីពីរក្នុងឆ្នាំនេះ ។ វាបានកើនលើសកំណើនក្នុងត្រីមាសទីមួយ ប៉ុន្តែខុសពីការរំពឹងទុករបស់អ្នកវិភាគដែលបានព្យាករណ៍ពីកំណើនសម្រាប់ត្រីមាសទី២នេះនឹង លើសពី ៧ %។

ទិន្នន័យដែលបានចេញផ្សាយក៏បានបង្ហាញថាការនាំចេញបានធ្លាក់ចុះ ១២,៤% នៅក្នុងខែមិថុនាធៀបនឹងឆ្នាំមុន ខណៈដែលតម្រូវការសកលបានធ្លាក់ចុះបន្ទាប់ពីធនាគារកណ្តាលនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុបបានដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា ។