មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាមានសុទិដ្ឋិនិយមថានឹងបន្តទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស ក្រោយការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ។
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា សន្តិភាព ស្ថេរភាពនយោបាយ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី គឺជាកត្តាទាក់ទាញវិនិយោគិន។លោកមានប្រសាសន៍ថា៖ « កំណែទម្រង់បន្ត និងច្បាប់វិនិយោគបានទាក់ទាញការវិនិយោគបរទេសមកកាន់កម្ពុជា។ ច្បាប់វិនិយោគថ្មីនឹងទាក់ទាញវិនិយោគិនបរទេសច្រើនមកកាន់កម្ពុជាផងដែរ ។ ជាពិសេសក្រោយការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មី ព្រោះពួកគេមានទំនុកចិត្តលើស្ថិរភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស»។
លោកបានបន្តថាចំនួននៃការវិនិយោគបច្ចេកវិទ្យាលំដាប់ខ្ពស់ដូចជាក្នុងវិស័យបន្ទះឈីបត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងប្រទេសផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីរបស់ប្រទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កតិកាសញ្ញា និងការអនុគ្រោះពាណិជ្ជកម្មផ្សេងៗ គឺជាកត្តាដែលជួយជំរុញឱ្យវាក្លាយជាគោលដៅវិនិយោគមួយក្នុងចំណោមវិនិយោគិនបរទេស។
លោកមានប្រសាសន៍បន្ថែមថា៖ « ច្បាប់វិនិយោគថ្មី រួមជាមួយនឹងកិច្ចព្រមព្រៀង FTA កម្ពុជា-ចិន និង កិច្ចព្រមព្រៀង
FTA កម្ពុជា-កូរ៉េ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោងក្នុងតំបន់គឺជាកត្តាទាក់ទាញវិនិយោគពីចិនទៅកាន់កម្ពុជា ដែលជាផ្នែកមួយនៃការនាំចេញទៅកាន់ទីផ្សារបរទេស»។
កម្ពុជាបន្តទាក់ទាញវិនិយោគិនបរទេសដោយសារនយោបាយ និងប្រព័ន្ឋស្របច្បាប់ ក៏ដូចជាការវិនិយោគដោយសេរីផងដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១១៣ គិតជាទឹកប្រាក់ជាង ១, ១០៥ នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ហើយវិនិយោគិនចិនគឺជាប្រភពធំបំផុងសម្រាប់ការវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា។
កម្ពុជាមានកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះក្នុងរង្វង់ ៨ ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែការរីកចម្រើននេះនៅតែមានភាពផុយស្រួយ ដោយសារយុទ្ធសាស្ត្រកំណើនដែលដឹកនាំដោយការនាំចេញជាមួយនឹងមូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត ដែលធ្វើឲ្យប្រទេសនេះប្រឈមមុខនឹងស្ថានភាពខាងក្រៅ ដូចដែលបានឃើញក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨-២០០៩ និងការរាតត្បាតកូវីដ-១៩ថ្មីៗនេះ។
ដោយសារកំណើនមានស្ថេរភាព កម្ពុជាបានក្លាយជាប្រទេសនាំមុខមួយនៃពិភពលោកនៅក្នុងការកាត់បន្ថយភាពក្រីក្រ និងមានភាពរុងរឿង។ បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបផងដែរ។
លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីអនាគតនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានលើកឡើងពីផែនការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
លោកមានប្រសាសន៍ក្នុងឱកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតកាលពីពេលថ្មីៗនេះថា ប្រសិនបើ គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោត រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្តើមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់ឆ្នាំ ២០២៣-២០២៨ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕