Alynana Media Cambodia
Icon Collap
clinic narit

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកទៅកម្ពុជាអាចនឹងទទួលរងឥទ្ធិពលព្យុះទី ៥ពីប្រទេសហ្វីលីពីន

Media LNN | Jul 25, 2023
សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកទៅកម្ពុជាអាចនឹងទទួលរងឥទ្ធិពលព្យុះទី ៥ពីប្រទេសហ្វីលីពីន
Clinic narith

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា​ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា​រហូតដល់ថ្ងៃទី ១ខែ សីហា ឆ្នាំ ២០២៣ នេះ កម្ពុជាអាចនឹងទទួលរងឥទ្ធិពលព្យុះទី៥ ឈ្មោះ ដុកស៊ូរី ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ហើយព្យុះនេះអាចមកដល់ប្រទេសចិនក្នុងអំឡុងថ្ងៃទី ២៨ខែ កក្កដា ឆ្នាំ ២០២៣ ហើយស្ថានភាពនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានស្ថានភាពដូចជា​ ៖

១.តំបន់ទំនាបកណ្តាល

អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យមនិងបង្គួរ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀងធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

២.តំបន់ខ្ពង់រាប

បណ្តាខេត្តដែលស្ថិតនៅក្នុងខេត្តនេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមនិងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។

៣.តំបន់មាត់សមុទ្រ

បណ្តាខេត្តនៅតាមមាត់សមុទ្រដូចជា ខេត្តកោះកុង កែប កំពត និង ខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។នៅលើផ្ទៃសមុទ្រអាចនឹងមានខ្យល់បោកបក់ខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។

អាស្រ័យដូចបានជម្រាបជូនចខាងលើសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសបងប្អូនប្រជានេសាទនៅក្នុងសម្ហសមុទ្រសូមបង្កើនការប្រុងប្រយ័ត្ន៕64900f2d4725a-11