Alynana Media Cambodia
Icon Collap
clinic narit

ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៦,៦ភាគរយ

Media LNN | Jul 25, 2023
ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៦,៦ភាគរយ
Clinic narith

(ភ្នំពេញ)៖ ឆ្នាំ២០២៤ ជាឆ្នាំដំបូងនៃអាណត្តិរបស់រាជរដ្ឋភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវ ការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សំដៅលើកកម្ពស់ការបន្តអភិវឌ្ឍន៍ជាតិប្រកបដោយបរិយាបន្ន, ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

ក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ​គ្រប់គ្រងឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចពីទស្សនវិស័យសេដ្ឋកិច្ច​សកល​សម្រាប់ឆ្នាំ ២០២៤ ត្រូវបានរំពឹងថា ​នឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយ​អត្រា​អតិផរណា ខណៈដែលឆ្នាំ ២០២៣ ជាចំណុចរបត់មួយ ដែលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់​កម្រិត​ទាបបំផុត ក្នុងបរិការណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ឈរលើមូលដ្ឋាននេះ, កំណើនសេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ ២០២៤ រំពឹងថា នឹងសម្រេចបានក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ​ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា ២,៥% និងការរក្សា​បាន​នូវស្ថិរភាពអត្រាប្តូរប្រាក់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ។

ជុំវិញកំណើន​ខ្ពស់ និងរឹងមាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា និងគាំទ្រដោយលទ្ធភាព​ក្នុងការ​សម្របខ្លួនបានទៅនឹង ​និន្នាការសកល និងតំបន់ ដែលបាននិងកំពុងលេចឡើង, ការត្រៀមខ្លួន​ដោះស្រាយបញ្ហាប្រឈម ​និងហានិភ័យធំៗ, ការទាក់ទាញ វិនិយោគដែលមាន​តម្លៃបន្ថែមខ្ពស់ , ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ និងភាគលាភប្រជាសាស្ត្រកម្ពុជា, ការទាញប្រយោជន៍ពីការ រីកចម្រើនយ៉ាងរហ័សនៃឌីជីថលូបនីយកម្ម, ព្រមទាំងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនានា ។

ទាក់ទងការវិនិយោគនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា មើលឃើញថា ក្រោយ ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ កម្ពុជានិងអាចស្រូប​យកឱកាសវិនិយោគកាន់តែច្រើន ខណៈការបោះឆ្នោតនេះ បាន បង្ហាញឲ្យពិភពលោក ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្តកាន់ខ្លាំង ក្នុងការមកបណ្តាក់​ទុនរកស៊ីទទួលទាននៅកម្ពុជា។ 

ចំពោះ វិស័យបច្ចេកវិទ្យាឌីជីថលូបនីយកម្មវិញ លោកជំទាវ កែវ មុំ ប្រធានសមាគម​សហគ្រិន​ស្រ្តីកម្ពុជា បានលើកឡើងផងដែរថា វិស័យបច្ចក វិទ្យាបានកំពុងជំរុញផ្លាស់ប្តូរ​យ៉ាងលឿន ក្នុងនោះសហគ្រិនជាស្រ្តីបានកំពុងចាប់យកវិស័យនេះផងដែរ ​សម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗ៕