ការលក់មាសនៅចិនមានការកើនឡើងច្រើនជាង ១៦% បើធៀបនឹងឆ្នាំទៅ ដែលវាមានរហូតដល់ ៥៥៤,៨៨តោន ត្រឹមត្រីមាសទីមួយ ខណៈទិន្នផលកើនឡើង ២,២៤% ប្រហែល ១៧៨,៦តោន។ នេះបើតាមរបាយការណ៍ពីសមាគមមាសចិនបានបង្ហាញ។
“សេដ្ឋកិច្ច និងសង្គមបានដំណើរការធម្មតាឡើងវិញទាំងស្រុង ខណៈសេដ្ឋកិច្ចជាតិបានស្ទុះងើបឡើងវិញ ស្របពេលការប្រើប្រាស់មាសរបស់ជាតិ បានបង្ហាញពីនិន្នាការងើបឡើងវិញយ៉ាងឆាប់រហ័ស”។ នេះបើតាមការអះអាងពីខាងសមាគម។
សូមជម្រាបដែរថា ឧស្សាហកម្មមាសនៅចិនចាប់ផ្ដើមដំណើរការជាធម្មតាវិញ នៅឆមាសទីមួយនាឆ្នាំ ២០២៣នេះ ក្រោយសហគ្រាសធំៗចាប់ផ្ដើមលើកកម្ពស់យ៉ាងសកម្ម នូវការរួមបញ្ចូលគ្នា និងការទិញយក ដែលនឹងផ្តោតបន្ថែមទៀតលើធនធានមាសដែលមានគុណភាពខ្ពស់៕