Alynana Media Cambodia
Icon Collap
clinic narit

ម្រេចវៀតណាមធ្លាក់ថ្លៃ តែការនាំចេញបែរជាកើនឡើង

Media LNN | Jul 26, 2023
ម្រេចវៀតណាមធ្លាក់ថ្លៃ តែការនាំចេញបែរជាកើនឡើង
Clinic narith

នាត្រីមាសទីមួយនៃឆ្នាំ ២០២៣នេះ វៀតណាមបានសម្រេចការនាំចេញម្រេចរបស់ខ្លួនបានរហូតដល់ទៅប្រមាណ ១៥៣,០០០តោនកើនឡើង ២៤% និងគិតជាទឹកប្រាក់ប្រមាណ ៤៨៣លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៧% ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

64900f2d4725a-20យ៉ាងណាមិញ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានអោយដឹងថា ដោយសារតែតម្រូវការពិភពលោកកាន់តែទាប នាំអោយតម្លៃម្រេចជាមធ្យមមានតម្លៃ ៣១៨៤ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ២៩,៧ភាគរយបើធៀបនឹងឆ្នាំមុន ។

ជាមួយគ្នានោះ ការនាំចេញផលិតផលសម្រេចទៅកាន់ សហរដ្ឋអាមេរិក អារ៉ាប់រួម ឥណ្ឌា អាឡឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូងធ្លាក់ចុះប្រមាណពី ២០ទៅ៧០% ។11-4.2e16d0ba.fill-960x540-2

សូមជម្រាបផងដែរថា បច្ចុប្បន្នតម្លៃម្រេចខ្មៅក្នុងប្រទេសវៀតណាមមានតម្លៃចន្លោះពី ៦៧,០០០ដុង ទៅ ៦៩,០០០ដុង (២,៨ដុល្លារអាមេរិក ទៅ ២,៩ដុល្លារអាមេរិក) ដោយតម្លៃនេះមានការធ្លាក់ចុះពីឆ្នាំមុន ប្រមាណ ៣,០០០ដុង ទៅ ៥,០០០ដុង ចំណែកម្រេចសរវិញ មានតម្លៃ ១០៣,០០០ដុង ធ្លាក់ចុះប្រមាណ ៦,០០០ដុង៕