Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផលិតផល​ត្រចៀកកាំ​នឹងមាន​ទីផ្សារ​ល្អ​នៅពេល​ចិន​ទទួល​ទិញ​ជា​ផ្លូវការ​

Media LNN | Jul 26, 2023
ផលិតផល​ត្រចៀកកាំ​នឹងមាន​ទីផ្សារ​ល្អ​នៅពេល​ចិន​ទទួល​ទិញ​ជា​ផ្លូវការ​
Clinic narith

ភ្នំពេញៈ ការវិនិយោគ​ផ្ទះ​អភិរក្ស និង​តម្លៃ​ផលិតផល​ត្រចៀកកាំ ត្រូវ​រំពឹងថា នឹង​កើនឡើង​ខ្ពស់​នៅពេល​អាជ្ញាធរ​ចិន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចូល​ផលិតផល​ខាងលើ​ទៅ​ទីផ្សារ​ចិន​ជា​ផ្លូវការ ខណៈ​ដោយសារតែ​មិនទាន់មាន​ទីផ្សារ​ផ្លូវការ​បច្ចុប្បន្ន​កម្ពុ​ជាប​ង្ខំ​ចិត្ត​លក់​ឱ្យ​ប្រទេសជិតខាង​រាប់សិប​តោន​ក្នុង ​១ ​ឆ្នាំៗ​។​11-4.2e16d0ba.fill-960x540-3

​រដ្ឋាភិបាល​កម្ពុជា​កន្ល​ង​មក​បានស្នើ​​សុំឱ្យ​ប្រទេស​ចិន​ពិនិត្យ​លទ្ធភាព​ទទួល​ទិញ​ផលិតផល​ត្រចៀកកាំ​កម្ពុជា ខណៈ​ការរង់ចាំ​ត្រូវ​អូស​បន្លាយពេល​ដោយ​សារ​អាជ្ញាធរ​ចិន​ធ្វើការ​ពិនិត្យ​ប្រភេទ​មុខទំនិញ​ដែល​ស្នើសុំ​ម្តង​ ១ ​មុខៗ​។ គិត​មកដល់ពេលនេះ​ផលិតផល​ក្នុង​វិស័យ​កសិកម្ម​ដែល​ភាគី​ចិន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចូល​ជា​ផ្លូវការ​មានដូចជា ចេក ស្វាយ ម្រេច មៀន​ប៉ៃលិន និង​ផលិតផល​សមុទ្រ​មួយចំនួន​។​

​ប្រធាន​សមាគម​ត្រចៀកកាំ​ខ្មែរ លោក ស៊ុយ កុក​ធាន ដែល​បច្ចុប្បន្ន​មាន​ម្ចាស់ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ជាង ១ ០០០ ជា​សមាជិក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ខែកក្កដា​ថា បច្ចុប្បន្ន​ដោយសារ​មិនមាន​ទីផ្សារ​នាំចេញ​ផ្លូវការ​ទៅ​ប្រទេស​ចិន កម្ពុជា​បាន​នាំចេញ​ផលិតផល​ត្រ​​ចៀក​កាំ​ស្ទើរ​ទាំងអស់​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​តិចតួច​។ សម្រាប់​បរិមាណ​សល់​តិចជាង ១០​ ភាគរយ​ត្រូវបាន​កែច្នៃ​ក្នុងប្រទេស​។​

​លោក​បញ្ជាក់ថា​៖ «​ទោះជា​មិនមាន​តួលេខ​ពិតប្រាកដ ប៉ុន្តែ​បើតាម​ការ​ព្យា​ករ​គឺ​ការប្រមូល​ផល​សម្បុក​ត្រចៀកកាំ​នៅ​កម្ពុជា​ ១ ​ឆ្នាំៗ មាន​បរិមាណ​មិន​ក្រោម ១០០​ លាន​ដុល្លារ​នោះទេ​»​។​

​លោក​ប្រាប់ថា ការ​មិនមាន​ទីផ្សារ​នាំ​ចេញ​ផ្លូវការ​បានធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ​។ បើ​កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន វា​នឹង​ជួយ​លើកទឹកចិត្ត​អ្នក​​វិនិយោគ​ឱ្យ​ពង្រីក​ផលិតកម្ម ព្រោះ​ប្រជា​ជន​ខ្មែរ​ក៏​និយម​ទទួលទាន​ផលិតផល​ពី​សម្បុក​ត្រចៀកកាំ​ផងដែរ​។ លោក​បន្តថា កន្លងមក​លោក​ធ្លាប់បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ទទួល​ព័ត៌មាន​ថា ការចរចា​រវាង​កម្ពុ​ជា​ចិន​សម្រាប់​ទីផ្សារ​ផលិតផល​សម្បុក​​ត្រចៀកកាំ​អាច​នឹង​រួចរាល់​នៅ​ចុងឆ្នាំ ២០២៣​។​

 

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា បន្ទាប់ពី​ប្រទេស​ចិន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​ដោយផ្ទាល់ ផលិតផល​ត្រចៀកកាំ​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ទឹកប្រាក់​កាន់តែច្រើន​សម្រាប់​ផលិត​កម្ម​មួយ​នេះ ខណៈ​បច្ចុប្បន្ន​បើតាម​ការ​ប្រមើលមើល គឺ​ផលិតផល​ត្រចៀកកាំ​ជាង ៩០ ​ភាគរយ​ដែល​ប្រមូលបាន ត្រូវបាន​នាំចេញ​ទៅ​ក្រៅប្រទេស​តាមរយៈ​ទីផ្សារ​ប្រទេស​វៀតណាម និង​មួយចំនួន​តាម​ប្រទេស​ថៃ​។ ការ​នាំទៅ​ប្រទេស​ជិត​​ខាង​ដែល​ភាគច្រើន​ជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​បែបនេះ បានធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ក្នុង ១ ឆ្នាំៗ​»​។​

​ដោយសារតែ​មិនមាន​ទីផ្សារ​ចិន តម្លៃ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ក្នុង​រយៈពេល ៣-៤ ឆ្នាំ​ចុង​ក្រោយនេះ ​គឺ​មិនសូវ​ខ្ពស់​ទេ ដោយ​សម្បុក​មិនទាន់​សម្អាត មានតម្លៃ​ចន្លោះ​ពី ៤០០-៧៥០ ​ដុល្លារ ​ក្នុង​ ១ ​គីឡូ​​ក្រាម និង​សម្អាត​រួច តម្លៃ​ចាប់ពី ៨០០ - ១ ០០០​ ដុល្លារ​។ តម្លៃ​នេះ គឺ​ធ្លាក់ចុះ​ប្រមាណ ១០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំមុន​។ បច្ចុប្បន្ន​សម្បុក​ត្រ​ចៀក​កាំ​ល្អ និង​សម្អាត​ស្អាត​មានតម្លៃ​ចន្លោះ​ពី ៣ ០០០ - ៤ ០០០​ ដុល្លារ​នៅលើ​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​លោក កុក​ធាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រទេស​ចិន គឺមាន​តម្រូវការ​ផលិតផល​ពី​សម្បុក​​ត្រចៀកកាំ​ច្រើន ដូច្នេះ​បើ​អាច​នាំចេញ​ជា​ផ្លូវការ វា​នឹង​ជួយ​ឱ្យ​តម្លៃ​សម្បុក​ត្រ​ចៀក​កាំ​កម្ពុជា​កាន់តែ​ខ្ពស់ ខណៈ​គុណ​ភាព​សម្បុក​ត្រចៀកកាំ​កម្ពុជា គឺមាន​គុណភាព​ល្អ ព្រោះ​កម្ពុជា​មិនសូវមាន​ផ្សែង ឬ​ខ្ស​ល់​មិនល្អ​នោះទេ​»​។​

​យោងតាម​លោក កុក​ធាន បច្ចុប្បន្ន​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​មាន​ច្រើន​នៅ​ប្រ​​ទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ដោយ​ក្នុង​ ១​ ឆ្នាំៗ​ប្រទេស​ទាំង ​២ រកចំណូលបាន​រាប់ពាន់​លាន​ដុល្លារ​។​

​ទាក់ទង​នឹង​ចំនួន​ផ្ទះ​អភិរក្ស​ត្រចៀក​​កាំ​នៅ​កម្ពុជា លោក កុក​ធាន ប្រាប់ថា មិនមាន​ទិន្នន័យ​ពី​ចំនួន​ផ្ទះ​អភិរក្ស​នោះទេ ប៉ុន្តែ​ចំនួន​នេះ​បាន​កើនឡើង​ច្រើន​ក្នុង​រយៈពេល ២​ ឆ្នាំ​ចុង​ក្រោយនេះ​។​

​ក្នុង​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ប្រទេស​ចិន កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ ​២០២២ ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា លោក Wang Wentian បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​-​ចិន កំពុង​ខិតខំ​ជំរុញ​ការនាំចេញ​ផលិតផល​មួយចំនួន ដូចជា ម្រេច ផលិតផល​វារីវប្បកម្ម សត្វព្រៃ សត្វ​ក្នុង​ទឹក ដែល​អាច​បរិភោគបាន សម្បុក​ត្រចៀកកាំ និង​ដូង ជាដើម​ទៅ​ប្រទេស​ចិន​៕