យោងតាមរបាយការណ៍ Henley Passport Index បានបង្ហាញថា សិង្ហបុរីបានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។
មានន័យថា លិខិតឆ្លងដែនសិង្ហបុរី អាចចូលទៅកាន់គោលដៅចំនួន១៩២ ក្នុងចំណោម២២៧ នៅក្នុងពិភពលោក ដោយមិនចាំបាច់មានទិដ្ឋាការ។ ចំណាត់ថ្នាក់លិខិតឆ្លងដែនសកលសម្រាប់ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងដោយផ្អែកលើទិន្នន័យដែលផ្តល់ដោយអាជ្ញាធរដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ឬ IATA ដែលដាក់ចំណាត់ថ្នាក់លិខិតឆ្លងដែនរបស់ពិភពលោក ដោយផ្អែកលើចំនួនគោលដៅដែលលិខិតឆ្លងដែននៃប្រទេស ឬតំបន់នីមួយៗ អាចទៅបានដោយគ្មានទិដ្ឋាការជាមុន។ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ទាំង ៣ នៃប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពល និងចំនួនគោលដៅរបស់ពួកគេ៖
១. សិង្ហបុរី – ១៩២
២. អាល្លឺម៉ង់ – ១៩០
២. អ៊ីតាលី – ១៩០
២. អេស្ប៉ាញ – ១៩០
៣. អូទ្រីស – ១៨៩
៣. ហ្វាំងឡង់ – ១៨៩
៣. បារាំង – ១៨៩
៣. ជប៉ុន – ១៨៩
៣. លុចសំបួរ – ១៨៩
៣. កូរ៉េខាងត្បូង – ១៨៩
៣. ស៊ុយអែត – ១៨៩