Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កំណើនសេដ្ឋកិច្ចចិន អាចមានទាបជាងការរំពឹងទុកក្នុងឆ្នាំ ២០២៣

Media LNN | Jul 28, 2023
កំណើនសេដ្ឋកិច្ចចិន អាចមានទាបជាងការរំពឹងទុកក្នុងឆ្នាំ ២០២៣
Clinic narith

សេដ្ឋកិច្ចវិទូ JPMorgan លោក Haibin Zhu បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៃ​ប្រទេសចិន អាចមានទាបជាងការរំពឹងទុកនាពេលកន្លង ដោយសារ​សន្ទុះនៃត្រីមាសទី២ មានការងើបយឺត។967aec83ef58ffa0e49454cf0734c788-126

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅចិនក្នុងឆ្នាំ ២០២៣ អាចកើនបានប្រហែល ៥% ទាបជាងការរំពឹងទុកកាលពីដើមឆ្នាំ ដែលមាន ៥,៥%។

ប្រភពដដែលបន្ថែមថា សេដ្ឋកិច្ចចិននាត្រីមាសទី ២ មានការកើនឡើង ៦,៣% ខណៈកាលពីត្រីមាសតំបូងមានប្រហែល ៤,៥% ប៉ុន្តែវានៅតែមានទាបជាងការរំពឹងទុក ដែលគ្រោងកើនបានប្រហែល ៧,៣%។

សូមជម្រាបដែរថា កំណើនសេដ្ឋកិច្ចចិន​កំពុង​ប្រឈម​នឹងហានិភ័យ ដ្បិត​អត្រាអត់ការងារធ្វើ​កំពុង​កើនឡើងខ្លាំង ស្របពេល​បញ្ហាបំណុល និង​សេដ្ឋកិច្ចសកល​កំពុង​មានការកកស្ទះផង៕