Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក គ្រោងចាក់លុយ ៤០០លានដុល្លារនៅឥណ្ឌា រយៈពេល៥ឆ្នាំ

Media LNN | Jul 29, 2023
ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក គ្រោងចាក់លុយ ៤០០លានដុល្លារនៅឥណ្ឌា រយៈពេល៥ឆ្នាំ
Clinic narith

ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Advanced Micro Devices ហៅកាត់ AMD បានបង្ហើបឲ្យដឹងថា ពួកគេនឹងវិនិយោគទឹកប្រាក់ប្រហែល ៤០០លានដុល្លារនៅ​ប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។71e40801946a758b5ec25903276459a3-81

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា ផែនការរបស់ AMD គឺមានបំណង​សាងសង់មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ធំបំផុតនៅចំកណ្ដាលទីក្រុង Bengaluru ខណៈ​ក្រុមហ៊ុន​អាមេរិក​ក៏ទម្លាយថា ក្នុង​រយៈពេល ៥ឆ្នាំខាងមុខ AMD នឹងបង្កើតឱកាសការងារបាន ៣ ០០០កន្លែងនៅទីនោះ។សូមជម្រាបដែរថា គ្រោងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យានោះ គឺនឹងសាងសង់លើផ្ទៃក្រឡា​ជាង ៤៦ ៤៥១ ម៉ែត្រការ៉េ ហើយវានឹងបង្កើនចំនួនរោងចក្ររបស់ AMD នៅឥណ្ឌា ដល់ទៅ ១០កន្លែង ខណៈបច្ចុប្បន្នពួកគេមានបុគ្គលិកសរុប​ប្រមាណ ៦ ៥០០នាក់រួចហើយ។11-4.2e16d0ba.fill-960x540-18

រំលឹកបន្ថែមថា កាលពីឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មានមហិច្ឆតា​ធំ ត្រៀម​កញ្ចប់លុយ ១០ពាន់លានដុល្លារ សម្រាប់លើកទឹកចិត្តដល់​ក្រុមហ៊ុននានា ដែលចង់វិនិយោគ​លើ​វិស័យបន្ទះឈីបនៅឥណ្ឌា ប៉ុន្តែមកទល់ពេលនេះ​មហិច្ឆតារបស់លោក Modi នៅមិនទាន់​សម្រេចបាននៅឡើយទេ៕