Alynana Media Cambodia
Icon Collap
clinic narit

ពិតជារឿងល្អខ្លាំងមែនទែន សំបកស្វាយចន្ទីខ្មែរកាន់តែមានតម្លៃ

Media LNN | Jul 29, 2023
ពិតជារឿងល្អខ្លាំងមែនទែន សំបកស្វាយចន្ទីខ្មែរកាន់តែមានតម្លៃ
Clinic narith

(ភ្នំពេញ)៖ ពិតជារឿងដ៏ល្អខ្លាំងមែនទែន ដែលនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនបរទេសចំនួន២ គឺក្រុមហ៊ុនកូរ៉េ និងជប៉ុន កំពុងតែចង់មកវិនិយោគបង្កើតរោងចក្រចម្រាញ់ប្រេងឥន្ធនៈពីសំបកស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មាន។

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា លឹម ហេង ដែលជាអនុប្រធានសភាពាណិជ្ជកម្ម បានជួបជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ដើម្បីពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីនៃការចម្រាញ់ជីវៈថាមពលដែលច្នៃចេញពីសំបកគ្រាប់ស្វាយចន្ទី ហើយបច្ចេកវិទ្យាថ្មីនេះនឹងជម្រុញដល់ការច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាដោយទទួលបានប្រាក់ចំណូលបន្ថែមពីសំបកស្វាយចន្ទី។
30

អ្នកឧកញ៉ា លឹម ហេង បានបន្តថា ប្រសិនជាក្រុមវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) មកបើកដំណើរការរោងចក្រនៅកម្ពុជា អាចនឹងត្រូវការសំបកស្វាយចន្ទីក្នុងចំនួនច្រើន ព្រោះរោងចក្រនេះត្រូវការផលិត ២តោនក្នុងមួយម៉ោងឬ២០តោនក្នុងមួយថ្ងៃផងដែរ។

ជាមួយគ្នានោះដែរ ក្រៅពីក្រុមហ៊ុនកូរ៉េចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ក៏មានក្រុមហ៊ុន Mitsubishi Corperation ដែលជាក្រុមហ៊ុនរបស់ជប៉ុនក៏បានបង្ហាញចំណាប់អារម្មណ៍ចង់មកវិនិយោគបង្កើតរោងចក្រចម្រាញ់ប្រេងឥន្ធនៈពីសំបកស្វាយចន្ទីនៅកម្ពុជាដែរ។
29

លោក អួន ស៊ីឡុត ដែលជាប្រធានសមាគមស្វាយចន្ទីកម្ពុជា បាននិយាយថា ក្រុមហ៊ុន Mitsubishi Corperation បានសិក្សាឃើញថាកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់សំបកគ្រាប់ស្វាយចន្ទីដូច្នេះ ប្រហែលជាថ្ងៃទី១០ ខែតុលា ខាងមុខនេះកម្ពុជានឹងធ្វើអនុស្សារណៈយោគយល់មួយជាមួយក្រុមហ៊ុន Mitsubishi ដើម្បីផ្តល់ឱកាសក្នុងការស្រាវជ្រាវជីវៈឥន្ធនៈដែលចេញពីប្រេងនៃសំបកស្វាយចន្ទី។ ហើយនៅពេលដែលក្រុមហ៊ុនកៀបប្រេងហើយ សំបកនឹងអត់ចោលទេពោលគឺយកកម្ទេចហ្នឹងទៅធ្វើធ្យូងឧស្សាហកម្ម ព្រោះវាមានចំហេះខ្លាំង។
៣៣

គូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះសំបកស្វាយចន្ទីនៅកម្ពុជាមានតម្លៃខ្ពស់គួរសមដោយ១តោនមានតម្លៃ១២០ដុល្លារហើយ នៅពេលកម្ពុជាអាចលក់បានទាំងសំបក និងសាច់ នោះនឹងជំរុញឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន៕