Alynana Media Cambodia
Icon Collap
clinic narit

អតិផរណារបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះមកត្រឹម ២,៤ ភាគរយនៅក្នុងរយៈពេល ៦ ខែមកនេះ

Media LNN | Jul 31, 2023
អតិផរណារបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះមកត្រឹម ២,៤ ភាគរយនៅក្នុងរយៈពេល ៦ ខែមកនេះ
Clinic narith

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណារបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះមកត្រឹម ២,៤ ភាគរយនៅក្នុងខែមិថុនាពី ២,៨ ភាគរយនៅក្នុងខែឧសភា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣ នេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ។6486802d37855-44

នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើន ឡើងយឺតនៃអតិផរណារបស់ប្រទេសម៉ាឡេស៊ីត្រូវបានជំរុញដោយការកើនឡើងទាបនៃភោជនីយដ្ឋាន សណ្ឋាគារ អាហារ ភេសជ្ជៈគ្មានជាតិអាល់កុល និងគ្រឿងសង្ហារិម ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ យោងតាម ​​DOMS ក្រុមអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលដែលរួមចំណែក ២៩,៥ ភាគរយនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សរុប (CPI) បានកត់ត្រាការកើនឡើងជាមធ្យម ៤,៧ ភាគរយបើប្រៀបធៀបទៅនឹងខែឧសភាមានចំនួន ៥,៩ ភាគរយ។ អតិផរណាប្រចាំខែនៅក្នុងខែមិថុនាបានកើនឡើង ០,២ ភាគរយនៃអត្រាដូចគ្នាដែលបានកត់ត្រានៅក្នុងខែឧសភា ២០២៣។ ទន្ទឹមនឹងនេះអតិផរណាសម្រាប់ត្រីមាសទីពីរនៃឆ្នាំ ២០២៣ បានកើនឡើង ២,៨ ភាគរយធៀបនឹងឆ្នាំមុន៕