Alynana Media Cambodia
Icon Collap
clinic narit

វិស័យឧស្សាហកម្មរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ក្នុងងឆ្នាំ២០២៣

Media LNN | Jul 31, 2023
វិស័យឧស្សាហកម្មរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ក្នុងងឆ្នាំ២០២៣
Clinic narith

ភ្នំពេញ៖ វិស័យឧស្សាហកម្ម រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ក្នុង​ឆ្នាំ២០២៣នេះ ដោយគាំទ្រដោយការហូរចូលនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។

ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង​ FTA និង​កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា​ទាក់ទាញ​វិនិយោគពីបរទេសកាន់តែច្រើន ដែលនឹងចូលរួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ច​ ដែលវិស័យឧស្សាហកម្ម​រួមចំណែក ក្នុង GDP ឆ្នាំ២០២៣នេះ។

ឯកឧត្តម ថ្លែងថា៖ “បន្ទាប់ពីងើបឡើងពីវិបត្តិជំងឺកូវីដ១៩ ជាសកល​ យើងឃើញថា កំណើន​វិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ​ យើងគិតថា កំណើននៃវិស័យ​ឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។

ឯកឧត្តម បញ្ជាក់ថា ​កំណើននៃលំហូរចូលនៃវិនិយោគគឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវ​លិខិត​បទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ​ដើម្បីជំរុញ ​និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការ​ទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី ​និងគម្រោងពង្រីកការវិនិយោគ ចំនួន ១១៣គម្រោង​ មាន​ដើម​ទុនសរុប ប្រមាណ ១,១ ពាន់លានដុល្លារ។

ប្រទេសចិន​ឈរលើកំពូងតារាងវិនិយោគផ្ទាល់ពីរប្រទេស​នៅកម្ពុជាដោយមានគម្រោង​វិនិយោគ​មានតម្លៃទុនសុបជាង៧០០លានដុល្លារ ​តាមពីក្រោយដោយវិនិយោគមកពីប្រទេស​វៀតណាម ថៃ កូរ៉េខាងត្បូងជាដើម៕ អត្ថបទ៖ វណ្ណៈ