Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិនជាទីផ្សារនាំចូលទុរេនដ៏ធំរបស់វៀតណាម ខណៈការនាំចេញមានការកើនឡើង ១៩ដង

Media LNN | Aug 01, 2023
ចិនជាទីផ្សារនាំចូលទុរេនដ៏ធំរបស់វៀតណាម ខណៈការនាំចេញមានការកើនឡើង ១៩ដង
Clinic narith

មន្ត្រីគយវៀតណាមបានរាយការណ៍ថា ការនាំចេញទុរេនរបស់វៀតណាមមានការកើនឡើង ១៩ដងគួរអោយកត់សំគាល់ពីមួយឆ្នាំទៅមួយឆ្នាំ ឬស្មើរនឹងប្រមាណ ៨៧៦លានដុល្លារអាមេរិកនៅឆមាសទីមួយនេះ។71e40801946a758b5ec25903276459a3-92ដោយឡែក ប្រទេសចិនជាទីផ្សារដ៏ធំមួយរបស់វៀតណាម ជាមួយការនាំចេញមានរហូតដល់ទៅ ៨៣៥លានដុល្លារអាមេរិកឯណោះ ខណៈកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនបានបញ្ជាទិញក្នុងតំលៃថ្លៃ ព្រោះថាការដឹកជញ្ជូនពីវៀតណាមទៅកាន់ប្រទេសចិនមានភាពងាយស្រួលនិងចំណាយពេលតិច ដែលអាចធ្វើអោយផលិតផលវៀតណាមមានគុណភាព និងស្រស់ៗបានយូរ ងាយស្រួលក្នុងការដាក់លក់នៅក្នុងទីផ្សារ។

បើតាមការអោយដឹងពីសារព័ត៌មាន VNExpress បានរាយការណ៍ថាទិន្នផលនៅឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថា ទិន្នផលទុរេនមានការកើនឡើងជាងឆ្នាំមុន ១៥,៩% ឬស្មើនឹង ១លានតោន ហើយទិន្នផល ៤០០,០០០តោន ទៅ ៥០០,០០០តោន ត្រូវបានគេរំពឹងថា នឹងអាចនាំចំណូលបានប្រហែល ៣,៥ពាន់លានដុល្លារអាមេរិក។

ជំរាបដែរថា ការនាំចេញបន្លែ និងផ្លែឈើ បានកើនឡើង ៦០%ជារៀងរាល់ឆ្នាំ ឬកើនឡើងដល់ប្រមាណ ២,៧ពាន់លានដុល្លារអាមេរិក។