Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិស័យទេសចរណ៍នៅថៃបានស្ទុះឡើងគួរឲ្យកត់សម្គាល់ តែផ្ទុយទៅវិញការនាំចេញបែរជាធ្លាក់ចុះ

Media LNN | Aug 01, 2023
វិស័យទេសចរណ៍នៅថៃបានស្ទុះឡើងគួរឲ្យកត់សម្គាល់ តែផ្ទុយទៅវិញការនាំចេញបែរជាធ្លាក់ចុះ
Clinic narith

កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ កំពុងស្ថិតនៅលើដំណើរឆ្ពោះទៅរកសញ្ញាល្អប្រសើរវិញ ស្របពេល​វិស័យទេសចរណ៍ ក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ខណៈការនាំចេញ​មានការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។11-4.2e16d0ba.fill-960x540-29យ៉ាងណា ធនាគារកណ្ដាលថៃ ហៅកាត់ BOT បានអះអាងថា កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ នឹងមានការងើបឡើង ដោយសារ​សន្ទុះនៃ​កំណើន​ភ្ញៀវទេសចរណ៍ គឺជា​សូចនាករ​ឈានមុខ​នៃ​ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចថៃ។

គួររំលឹកដែរថា ការនាំចេញ ដែលជាកូនសោសំខាន់នៃសន្ទុះសេដ្ឋកិច្ចក្នុងស្រុក បានធ្លាក់ចុះ​ប្រមាណ ៥,៩% ខណៈ​វិស័យឯកជន​ក៏មាន​ការថយចុះ ០,៣% បើធៀបនឹងឆ្នាំមុន។71e40801946a758b5ec25903276459a3-93

សូមជម្រាបដែរថា នៅត្រីមាសទី ២ នៃឆ្នាំ ២០២៣នេះ សេដ្ឋកិច្ចនៃប្រទេសថៃ មានការ​ងើបឡើង​គួរឲ្យកត់សម្គាល់ បើធៀបនឹងត្រីមាសមុន ស្របពេល​ចំនួនភ្ញៀវទេសចរណ៍បរទេស​កើនឡើងជា​លំដាប់ ស្របពេល​សេវាកម្ម និងការប្រើប្រាស់ឯកជន​ក៏មាន​ការរីកចម្រើនផងដែរ៕