Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីក្រសួងលំនៅឋាន ទទូចឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារវិស័យអចលនទ្រព្យវិញ

Media LNN | Aug 01, 2023
រដ្ឋមន្ត្រីក្រសួងលំនៅឋាន ទទូចឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារវិស័យអចលនទ្រព្យវិញ
Clinic narith

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងលំនៅឋានថា ប្រទេសចិនត្រូវការវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដូចជាអត្រាកម្ចីទិញផ្ទះទាប និងអនុបាតការទូទាត់ទាប សម្រាប់អ្នកទិញផ្ទះលើកដំបូង ដើម្បីជួយជំរុញការទិញផ្ទះ។620a68d2f1eea69a2fd80c0763787690-75

លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបំពេញតម្រូវការលំនៅដ្ឋានសំខាន់ៗរបស់អ្នកស្រុក និងតម្រូវការរបស់ពួកគេ សម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង អំឡុងពេលថ្លែង​ក្នុងសន្និសីទនាពេលថ្មីៗនេះ ជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសំណង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងលំនៅឋានបានសន្យាថា នឹងប្រឹងប្រែងធានាឲ្យបាន​នូវការ​ប្រគល់ផ្ទះ​ដល់​អ្នកទិញមុនៗ ខណៈ​ការខ្ចីប្រាក់ទិញផ្ទះបន្ថែម នឹងត្រូវសិក្សាលើ​ចំនួនផ្ទះ​របស់​បុគ្គល​ដែល​មានបំណងខ្ចីប្រាក់ ដោយមិនមើលទៅលើបំណុលពីមុនៗឡើយ។

លោក Ni ក៏បាន​សង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺដើម្បីបង្កើនសកម្មភាពឲ្យកាន់តែ​ច្រើន លើវិស័យ​អចលនទ្រព្យ ក៏ដូចជាពង្រឹងការងើបឡើងវិញនៃវិស័យដែល​កំពុង​មាន​បញ្ហាមួយនេះផងដែរ៕