ធនាគារជាតិថៃ គ្រោងតម្លើងអត្រាការប្រាក់គោល ០.២៥ ភាគរយបន្ថែមទៀត ដោយនឹងឡើងរហូតដល់ ២.២៥ ភាគរយ ហើយក៏ជាអត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់បំផុតផងដែរក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយនេះ ។ទោះបីជា អតិផរណាបានធូរស្រាលជារៀងរាល់ខែ ចាប់តាំងពីខែមករាមក ហើយបានធ្លាក់ចុះក្រោមគោលដៅរបស់ធនាគារជាតិពី ១ ទៅដល់ ៣ ភាគរយក្នុងរយៈពេល ២ ខែកន្លងមកនេះក៏ដោយ ប៉ុន្តែអ្នកបង្កើតគោលនយោបាយបានសង្កត់ធ្ងន់ថា គោលដៅរបស់ពួកគេ គឺធ្វើយ៉ាងណារក្សាឲ្យបាននូវរបៀបដដែលនេះ ។
ទន្ទឹមនឹងនេះ អាជ្ញាធរថៃក៏កំពុងធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ រួមជាមួយសេដ្ឋកិច្ចកាន់តែរឹងមាំផងដែរ ដើម្បីប្រឆាំងហានិភ័យនៃការពន្យាពេលបង្កើតរដ្ឋាភិបាលថ្មី ។ទោះជាយ៉ាងណា ទស្សនវិស័យកំណើនរយៈពេលនេះ ក៏នៅតែត្រូវបានគាំទ្រដោយលំហូរទេសចរណ៍ដ៏រឹងមាំ ហើយធនាគារជាតិថៃរំពឹងថា ក៏នឹងផ្អាកអត្រាការប្រាក់នៅត្រឹម ២.២៥ ភាគរយនេះផងដែរ ៕