មន្រ្តីឧតុនិយមទីក្រុងប៉េកាំងបាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុកដែលបានវាយលុករដ្ឋធានីរបស់ប្រទេសចិនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គឺធ្ងន់ធ្ងរបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពី ១៤០ឆ្នាំមុន។មនុស្សរាប់លាននាក់បានរងការវាយប្រហារដោយអាកាសធាតុក្តៅខ្លាំង និងរលកកំដៅដ៏អូសបន្លាយជុំវិញពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាព្រឹត្តិការណ៍អ្នកវិទ្យាសាស្ត្របាននិយាយថា កាន់តែធ្ងន់ធ្ងរឡើងដោយសារការប្រែប្រួលអាកាសធាតុ។មន្រ្តីឧតុនិយមទីក្រុងប៉េកាំងបាននិយាយថា រដ្ឋធានីរបស់ប្រទេសចិន ទើបតែបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ១៤០ឆ្នាំ ខណៈដែលប្រតិបត្តិការបោសសម្អាតដ៏ធំបានចាប់ផ្តើម។
ព្យុះភ្លៀងដែលបោកបក់មកលើទីក្រុងប៉េកាំង និងខេត្តហេប៉ី ដែលនៅជិតខាងនោះ បានឆក់យកជីវិតមនុស្សយ៉ាងតិច ២០នាក់។ ជាការឆ្លើយតប ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើការអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សដែលរងផលប៉ះពាល់ដោយសារព្យុះភ្លៀង។ ប្រភព៖