នាថ្ងៃព្រហស្បតិ៍ទី ០៣ ខែសីហានេះ ធនាគារធំបំផុតរបស់សិង្ហបុរីគឺ DBS Group បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសទី២ របស់ពួកគេ ដែលមានច្រើនជាងការរំពឹងទុក រហូតដល់ ៤៨%។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ប្រាកចំណេញចន្លោះពីខែមេសា ដល់ខែមិថុនារបស់ធនាគារខ្នាតយក្សនៅអាស៊ាន មានការកើនឡើងខ្ពស់បំផុតដល់ ២,៦៩ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅក្នុងរយៈពេលដូចគ្នា មានត្រឹម ១,៨២ពាន់លានដុល្លារប៉ុណ្ណោះ។
ប្រាក់ចំណេញកប់ក្ដោងរបស់ DBS ក៏មានច្រើនជាងការរំពឹងទុក ពីអ្នកវិភាគ ៤រូបមកពីស្ថាប័ន Rfinitiv ដែលព្យាករណ៍ថា ធនាគារមួយនេះអាចទទួលបានប្រាក់ចំណេញ ២,៤១ពាន់លានដុល្លារ សម្រាប់ត្រីមាសទី ២។
សូមជម្រាបបន្ថែមថា DBS គឺជាធនាគារផ្ដល់ប្រាក់កម្ចីធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាធនាគារធំបំផុតប្រចាំប្រទេសសិង្ហបុរីផងដែរ៕