Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន គ្រោងបណ្ដាក់ទុនជិត ១ពាន់លានដុល្លារ ជាមួយធនាគារអាមេរិក

Media LNN | Aug 03, 2023
ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន គ្រោងបណ្ដាក់ទុនជិត ១ពាន់លានដុល្លារ ជាមួយធនាគារអាមេរិក
Clinic narith

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Misubishi UFJ Financial Group ហៅកាត់ MUFG បានប្រកាសថា នឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ៩៣៦លានដុល្លារ ជាមួយធនាគារអាមេរិក U.S. Bancorp។11-4.2e16d0ba.fill-960x540-56

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា ផលប្រយោជន៍បានពី ការចាក់លុយច្រើនជាង ៩០០លានដុល្លារ គឺ​ភាគហ៊ុនរបស់ធនាគារធំបំផុតទី ៥ នៅអាមេរិក ដែល MUFG មាន បានកើនឡើងពី ២,៩% ទៅដល់ ៤,៤%។71e40801946a758b5ec25903276459a3-117

គួររំលឹកដែរថា ក្រុមហ៊ុន​ទាំង ២ នេះធ្លាប់បាន​រកស៊ីជាមួយគ្នារួចម្ដងហើយ ពោលកាលពីឆ្នាំទៅ MUFG បានលក់​បុត្រសម្ព័ន្ធ MUFG Union Bank ទៅឲ្យ U.S. Bancorp ក្នុងតម្លៃ ៨ពាន់លានដុល្លារ ដោយ​ក្នុងកុងត្រានោះ ធនាគារអាមេរិកមួយនេះបានខ្ចីប្រាក់ ៣,៥ពាន់លានដុល្លារ ពី MUFG នឹងសន្យាសងបំណុលនេះក្នុងរយៈពេល ៥ឆ្នាំ៕