Alynana Media Cambodia
Icon Collap
clinic narit

​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​នាំចេញ​គ្រឿង​អេ​ឡិច​ត្រូនិក​​កើន​ឡើង​ ​១​, ​៤​ ​ពាន់​លាន​ដុល្លារ

Media LNN | Aug 04, 2023
​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​នាំចេញ​គ្រឿង​អេ​ឡិច​ត្រូនិក​​កើន​ឡើង​ ​១​, ​៤​ ​ពាន់​លាន​ដុល្លារ
Clinic narith

យោង​តាម​របាយការណ៍​របស់​ធានា​គា​រ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​កម្ពុជា​នាំ​ចេញ​ឧបករណ៍​អគ្គិសនី​ ​និង​គ្រឿង​អេ​ឡិច​ត្រូនិ​ច​បាន​ទឹកប្រាក់​  ​១​,​៤​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​មួយ​ឆមាស​ឆ្នាំ​ ​២​០​២​៣​នេះ​ ​។​11-4.2e16d0ba.fill-960x540-61ការនាំចេញ​ផលិតផល​កម្ពុជា​មាន​ដូចជា​ ​សំ​លឿ​ក​បំពាក់​ ​និង​ ​ផលិតផល​មិន​មែន​សំលៀកបំពាក់​ថយ​ចុះ​ឆ្នាំ​ដោយសារ​ការ​ធ្លាក់ចុះ​តម្រូវ​ការ​ទី​ផ្សារ​ធំ​របស់​កម្ពុជា​រួម​ទាំង​ ​សហរដ្ឋអាមេរិក​ ​អឺ​រ៉ុ​ង​ ​និង​ ​អង់គ្លេស​។​របាយការណ៍​ស​រសេរ​ថា​៖​ ​«ខណៈ​ការ​នាំ​ចេញ​សំលៀក​បំពាក់​ ​កង់​ ​និង​ ​កៅស៊ូ​ថយ​ចុះ​ ​ការនាំចេញ​ឧបករណ៍​អគ្គិសនី​ ​និង​គ្រឿង​អេ​ឡិច​ត្រូនិ​ច​មាន​ការ​កើន​ឡើង​១​,​៣​ ​ដង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​»​។​

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ លោក​ ​ហេង​ ​សុខ​គង់​ ​មាន​ប្រសាសន៍​ថា​ ​ការ​នាំចេញ​ផលិតផល​មិន​មែន​សំលៀក​បំពាក់​គឺ​មាន​សញ្ញា​កើន​ឡើង​ក្នុង​រយៈ​ប៉ុន្​មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​លើស​ពី​កំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​។​

លោក​​​មាន​ប្រសាសន​៍ថា​៖​ ​«​ ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ ​២​០​១​៥​-​២​០​២​៥​ ​បាន​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​បច្ចេកវិទ្យា​ ​ហើយ​ពួក​យើង​បាន​មើល​ឃើញ​មាន​កំណើន​ផលិតផល​មិនមែន​សំលៀកបំពាក់​កាត់​ដេរ​ផង​ដែរ​»​។​

លោក​​​មាន​ប្រសាសន៍​បន្ត​ថា​ ​វា​មាន​សន្ទុះ​ដ៏​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ទៅ​ជា​ជំនាញ​ ​ឬ​ឧស្សាហកម្ម​ផ្អែកលើ​បច្ចេកវិទ្យា​។​

ឧស្សាហកម្ម​អេ​ឡិច​ត្រូនិ​ក​ ​និង​អគ្គិសនី​សកល​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដើម្បី​ក្លាយ​ជា​វិ​ស័យ​សំខាន់​ដែល​បង្កើត​ប្រាក់ចំណូល​ ​និង​ការងារ​នាំចេញ​យ៉ាង​ច្រើន​ ​ព្រមទាំង​ជា​ធាតុ​ជំនួយ​ដ៏​សំខាន់​នៅ​ក្នុង​វិ​ស័យ​សេដ្ឋកិច្ច​ផ្សេងទៀត​ ​រួម​មាន​ការ​ទំនាក់ទំនង​ ​ការ​អប់រំ​ ​ហិរញ្ញវត្ថុ​ ​និង​រដ្ឋាភិបាល​។​

កំណើន​ឧស្សាហកម្ម​អេ​ឡិច​ត្រូនិក​ ​និង​បណ្តាល​ផលិតផល​អគ្គិសនី​ ​គឺជា​ការ​អភិវឌ្ឍ​ដ៏​ជោគជ័យ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ដូចដែល​បាន​បង្ហាញ​​នៅ​ក្នុង​ការ​ដាក់បញ្ចូល​ឧស្សាហកម្ម​អេ​ឡិច​ត្រូនិ​ក​ ​និង​អគ្គិសនី​នៅ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​
(​I​D​P​) ​របស់​កម្ពុជា​ ​២​០​១​៥​-​២​០​២​៥​។​ ​ហើយ​រដ្ឋាភិបាល​ខិតខំ​ផ្លាស់​ប្តូរ​រចនា​ស​ម្ព័ន្ធ​ឧស្សាហកម្ម​របស់​ប្រទេស​ ​តាម​រយៈ​ការ​តភ្ជាប់​កាន់​តែ​ប្រសើរ​ជាមួយ​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់​ ​និង​ពិភពលោក​ផង​ដែរ៕