Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌូណេស៊ីត្រៀមផ្ទៃដីចំនួន៥០០.០០០ហិចតាសម្រាប់ដំណាំស្រូវស្របពេលបាតុភូត អែលនីញ៉ូ

Media LNN | Aug 04, 2023
ឥណ្ឌូណេស៊ីត្រៀមផ្ទៃដីចំនួន៥០០.០០០ហិចតាសម្រាប់ដំណាំស្រូវស្របពេលបាតុភូត អែលនីញ៉ូ
Clinic narith

 

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរៀបចំដីកសិកម្មចំនួន៥០០.០០០ហិចតា សម្រាប់ផលិតស្រូវក្នុងការប្រមើលមើលពីគ្រោះរាំងស្ងួតដ៏យូរអង្វែង ដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អែល នីញ៉ូ ។

យោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (BPMI) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo បាននិយាយកាលពីថ្ងៃពុធ (២ សីហា) ថា តំបន់មួយចំនួនក្នុងប្រទេសបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការរៀបចំដីកសិកម្ម ដើម្បីធានាបាននូវលទ្ធភាពទទួលបានស្តុកអង្ករជាតិ។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅថ្ងៃដដែលនោះ បានណែនាំបុគ្គលិករបស់ខ្លួនឱ្យរៀបចំ និងធានាថាប្រជាជនអាចមានអង្ករប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីកិច្ចប្រជុំទាក់ទងនឹងលទ្ធភាពទទួលបានអង្ករ និងតម្លៃសមរម្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

នេះមិនមែនជាគម្រោងកសិកម្មដ៏មានមហិច្ឆតាលើកដំបូងរបស់ប្រទេសនេះទេ។ គម្រោងអចលនវត្ថុដែលកំពុងដំណើរការបានចាប់ផ្តើមកាលពីឆ្នាំ២០២០ ត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើផ្ទៃដីចំនួន៧៧០.០០០ហិចតា ឬច្រើនជាងទំហំ១០ដងនៃប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន រ៉យទ័រ ។ គម្រោងនេះមានគោលបំណងទប់ស្កាត់ការពឹងផ្អែកលើការនាំចូលស្បៀងពីក្រៅប្រទេស៕