អន្តរជាតិ៖ ការិយាល័យស្ថិតិទូទៅបាននិយាយថា ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្ម ប្រើប្រាស់របស់វៀតណាមបានកើនឡើង ១០,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះ ដល់ជាង ១៤៨,៣ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ជាក់ស្តែងការលក់រាយទំនិញរបស់វៀតណាម មាន ចំនួនជិត ១១៦,៧ ពាន់លានដុល្លារ ដែលកើនឡើង ៩ ភាគរយ ដោយការលក់អាហារ និងគ្រឿងឧបភោគ បរិភោគកើនឡើង ១២,៩ ភាគរយ ហើយផ្នែកវប្បធម៌ និងការអប់រំកើនឡើង ១០,១ ភាគរយ។ នៅក្នុងខែកក្កដា ប្រាក់ចំណូលនៃការលក់រាយទំនិញប្រើប្រាស់ និងសេវាកម្មមានចំនួនសរុប ៥១២,២ ពាន់ពាន់លានដុងវៀតណាម (២១,៥ ពាន់លានដុល្លារ) កើនឡើង ៧,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ឮយោងតាមការិយាល័យបានឱ្យដឹងថា កាលពីឆ្នាំមុនការលក់រាយទំនិញសរុបរបស់វៀតណាម និងប្រាក់ ចំណូលសេវាកម្មប្រើប្រាស់បានកើនឡើង ១៩,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសការលក់ទំនិញរាយមានចំនួនជិត ១៨៨,៩ ពាន់លានដុល្លារ កើនឡើង ១៤,៤ ភាគរយ ដោយការលក់ផលិតផលវប្បធម៌ និងការអប់រំកើនឡើង ២២,៩ ភាគរយ និងសម្លៀកបំពាក់កើនឡើង ១៩,១ ភាគរយ៕