Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃសាច់ជ្រូកនៅ ចិន ឡើងថ្លៃដល់ជិត ៣ ដុល្លារក្នុងមួយគីឡូក្រាម

Media LNN | Aug 04, 2023
តម្លៃសាច់ជ្រូកនៅ ចិន ឡើងថ្លៃដល់ជិត ៣ ដុល្លារក្នុងមួយគីឡូក្រាម
Clinic narith

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ។11-4.2e16d0ba.fill-960x540-66

ក្នុងអំឡុងពេលនេះ តម្លៃសាច់ជ្រូកជាមធ្យមនៅក្នុងខេត្តចំនួន ១៦ តាមការបញ្ជាក់ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ មានតម្លៃ ១៩.៥២ យ័ន (ប្រហែល ២.៧៣ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ពោលកើនឡើង ៦.៦ ភាគរយពីសប្តាហ៍មុន ។900x450-14

យោងតាមក្រសួងបានឲ្យដឹងទៀតថា កសិដ្ឋានចិញ្ចឹមសត្វជ្រូកខ្នាតធំមួយចំនួនបានបង្កើនតម្លៃជ្រូក ស្របពេលដែលតម្រូវការជ្រូកច្រើនក៏បានកើនឡើង រួមជាមួយការស្ទាក់ស្ទើររបស់កសិករក្នុងការចិញ្ចឹមជ្រូកផង ហើយចំពោះតម្លៃនេះដែរ បានធ្លាក់ចុះ ២៩.៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zhu Zengyong អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិនបាននិយាយថា ជាមួយនឹងការថយចុះបន្តិចម្តងៗនៃសមត្ថភាពផលិតកម្ម ការផ្គត់ផ្គង់កូនជ្រូកក៏បានថយចុះផងដែរនៅក្នុងត្រីមាសទី ១ ហើយស្ថានភាពការផ្គត់ផ្គង់លើស អាចនឹងត្រូវកាត់បន្ថយនៅក្នុងត្រីមាសទី ៣ ៕