Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

Media LNN | Aug 05, 2023
វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
Clinic narith

វិស័យមីក្រូហិរញ្ញវត្ថុ ដែលជាវិស័យមួយស្ថិតក្នុងប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានភាពរីកចម្រើនឥតឈប់ឈរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ហើយតាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ បានធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។71e40801946a758b5ec25903276459a3-125

ជាក់ស្តែងគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៦,៣% ដល់ ៤៧,៨ ទ្រីលានរៀល (១១,៨ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៤,៨% ដល់ ៤០ ទ្រីលានរៀល  (៩,៧ ពាន់លានដុល្លារអាមេរិក) ដោយមាន ២,២ លានគណនី។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។11-4.2e16d0ba.fill-960x540-69