Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីផ្សារតម្លៃមាសឡើងថ្លៃ ០,១ ភាគរយ ឬ ១ ៩៣៦ ដុល្លារក្នុងមួយអោន

Media LNN | Aug 05, 2023
ទីផ្សារតម្លៃមាសឡើងថ្លៃ ០,១ ភាគរយ ឬ ១ ៩៣៦ ដុល្លារក្នុងមួយអោន
Clinic narith

យោងតាមប្រភពពី Investing បានបង្ហា្ញញថា តម្លៃមាសបានឡើងថ្លៃបន្តិចនៅថ្ងៃចុងសប្ដាហ៍នេះ ខណៈដែលអ្នកវិនិយោគរង់ចាំមើលទិន្នន័យការងារសំខាន់ៗ ដោយសារវានឹងមានឥទ្ធិពលលើគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។ទីផ្សារតម្លៃមាសឡើងថ្លៃ ០,១ ភាគរយ ឬ ១ ៩៣៦ ដុល្លារក្នុងមួយអោន។ ទន្ទឹមនឹងនេះ អ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍ប្រាក់បៀវត្សរ៍ការងារមិនមែនកសិកម្ម ដែលជាចំណុចសំខាន់នៃទីផ្សារ ហើយគេសង្ឃឹមថា វានឹងបង្ហាញពីស្ថិរភាពនៃទីផ្សារការងាររបស់សហរដ្ឋអាមេរិកពេញមួយខែកក្កដាកន្លងទៅ។ 64900f2d4725a-27កាលពីខែមិថុនាកន្លងទៅ ទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មបានធ្លាក់ចុះយ៉ាងខ្លាំង ដែលជាកត្តាជម្រុញឲ្យធនាគារកណ្តាលនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត។ ប្រសិនបើទិន្ន័យខែកក្កដាធ្លាក់ចុះទៀតនោះ តម្លៃប្រាក់ដុល្លារអាចនឹងធ្លាក់ចុះ ហើយតម្លៃមាសអាចនឹងឡើងថ្លៃ។ទោះជាយ៉ាងណាក្តី សញ្ញានៃភាពធន់នៅក្នុងទីផ្សារការងារក៏អាចជម្រុញឲ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់បន្ថែមទៀតផងដែរ ដោយសារថាធនាគារកំពុងកំណត់ទិសដៅខ្លះនៅក្នុងលក្ខខណ្ឌការងារ ដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងអតិផរណា។