លោក ស សារិន នៅថ្ងៃនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ឲ្យដឹងថា ការនេសាទសមុទ្រជាការងារសំខាន់មួយក្នុងវិស័យជលផលដើម្បីផ្អាកការផ្តត់ផ្គង់ជាការងារ និងបំពេញតម្រូវការគ្រឿងសមុទ្រនៅក្នុងខេត្តកំពតហើយនិងបានចែកចាយទូទាំងប្រទេសផងដែរ។
បើតាមមន្ត្រីជលផលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា រហូតមកដល់ពេលនេះបងប្អូន អ្នកនេសាទសមុទ្រភាគច្រើនមិនបានចេញទៅនេសាទទេ ដោយសារអាកាសធាតុលើផ្ទៃសមុទ្រមិនសូវល្អផង និងដោយសារជំនន់ទឹកភ្លៀងបានហូរនាំទឹកសាបចូលទៅតំបន់ឆ្នេរសមុទ្រច្រើន ធ្វើឲ្យការនេសាទមិនសូវបាននោះទេ អ្វីសំខាន់គឺមន្ត្រីជំនាញអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចេញទៅនេសាទអំឡុងពេលនេះ។
មន្ត្រីជលផលខេត្តកំពតបានលើកឡើងថា ខេត្តកំពត មានទូក និងកាណូតនេសាទកំពុងធ្វើប្រតិបត្តិការតាមតំបន់ឆ្នេរ សរុប១០៥៣គ្រឿង ក្នុងនោះទូកម៉ាស៊ីនបាតមានចំនួន ៤៥២ គ្រឿង ស៊ីនក្រៅមានចំនួន ៦០១ គ្រឿង តែដោយសារកត្តាអាកាសធាតុមិនអំណោយផល ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា រហូតមកដល់ពេលនេះ ទូកអ្នកនេសាទចេញទៅសមុទ្រមានប្រមាណ៣០ភាគរយប៉ុណ្ណោះ ព្រោះប្រជានេសាទបានប្រាប់ថា អាកាសធាតុនៅសមុទ្រមិនសូវល្អ មានខ្យល់ខ្លាំង និងទឹកហូរលឿន ហើយជំនន់ទឹកភ្លៀងបានហូរនាំទឹកសាបចូលទៅតំបន់ឆ្នេរសមុទ្រច្រើន ធ្វើការនេសាទសូវមិនបាន។បើតាមការលើកឡើរបស់លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា នៅអំឡុងពេលទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ២០២៣ខាងមុខនេះ ក្រោមការណែនាំពីប្រធានមន្ទីរកសិកម្មពិសេសលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យមន្ត្រីជលផលបានដាក់កម្លាំងបន្ថែមក្នុងការចេញល្បាត ដើម្បីឃ្លាំមើលសភាពការទូបងប្អូនទៅនេសាទនៅលើផ្ទៃសមុទ្រ ពិសេសត្រៀមការពារសុវត្ថិភាពប្រជានេសាទ ក្នុងករណីមានហេតុការណ៍មិនល្អកើតឡើងណាមួយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែអំពាវនាវដល់ប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងមានត្រៀមសម្ភារៈសម្រាប់ការពារសុវត្ថិភាពនៅក្នុងទូកនេសាទរៀងៗខ្លួន។
បើតាមការលើកឡើងរបស់មន្ត្រីជុលផលក្នុងឆមាសទី០១ ឆ្នាំ២០២៣នេះ ផលនេសាទខេត្តកំពតសរុបមានចំនួន ១០៩៥០ តោន ក្នុងនោះរួមមាន ផលនេសាទទឹកសាបចំនួន ១៧១០ តោន និងផលនេសាទ សមុទ្រចំនួន ៩ ២៤០ តោន ក្នុងនោះផលនេសាទសិប្បកម្មមានចំនួន ២ ៧៧២ តោន ផលនេសារគ្រួសារសមុទ្រ មានចំនួន ៦៤៦៨ តោន៕