Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិននឹងសម្រេចដកពន្ធលើការនាំចូលអង្ករអូស្ត្រាលី ៣ឆ្នាំក្រោយពេលទំនាក់ទំនងប្រទេសទាំងពីរធូរស្រាលឡើងវិញ

Media LNN | Aug 05, 2023
ចិននឹងសម្រេចដកពន្ធលើការនាំចូលអង្ករអូស្ត្រាលី ៣ឆ្នាំក្រោយពេលទំនាក់ទំនងប្រទេសទាំងពីរធូរស្រាលឡើងវិញ
Clinic narith

ប្រទេសចិននឹងសម្រេចដកពន្ធលើការនាំចូលអង្ករអូស្ត្រាលីដែលបានដាក់ធ្វើឱ្យខូចតម្លៃ និងការប្រឆាំងការឧបត្ថម្ភធនលើការនាំចូលអង្ករអូស្ត្រាលីឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់អស់រយៈពេល៣ឆ្នាំ។ អំឡុងពេលនោះ វាបានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មប្រទេសទាំងពីរ រាប់ពាន់លានដុល្លារអាមេរិកឯណោះ។ ការសន្យាលុបចោលពន្ធនេះគឺជាសញ្ញាមួយល្អដែលបង្ហាញឲ្យឃើញថា ប្រទេសទាំងពីរកំពុងជុសជុលទំនាក់ទំនងឡើងវិញជាបណ្តើរៗហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ក្រោយពីការយល់ព្រមចរចារគ្នាលើជម្លោះនាំចេញស្រូវអូស្ត្រាលីកាលពីខែមេសា ដោយទីក្រុងកង់បេរ៉ា បានផ្អាកការប្តឹងផ្តល់មួយនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងការប្រឆាំងការដាក់ពន្ធលើអង្ករអូស្ត្រាលី។ជាមួយគ្នានេះដែរ ប្រទេសចិនសន្យាថានឹងពន្លឿនការពិនិត្យឡើងវិញលើពន្ធគយ។

រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោកឌុន ហ្វារែល (Don Farrell) បាននិយាយថា លោកមានការរំពឹងពីលទ្ធផលវិជ្ជមាននៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀតលើការសន្យារបស់ភាគីចិន។ បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិន ពន្ធនឹងត្រូវដកចេញនៅថ្ងៃសៅរិ៍ ទី៥ សីហា នេះ ដែលនឹងធ្វើទីផ្សារស្រូវអូស្ត្រាលីមានការប្រែប្រួលនៅក្នុងប្រទេសចិន។

ចាប់តាំងពីខែឧសភាឆ្នាំ២០២០ ទីក្រុងប៉េកាំងបានអនុវត្តពន្ធគយសរុប ៨០,៥% លើអង្ករអូស្ត្រាលី ដែលបានធ្វើឱ្យប្រទេសនាំចេញស្រាដ៏ធំបំផុតមួយនេះ ខាតបង់ប្រមាណ ១ពាន់៣០០ លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងរយៈពេលបីឆ្នាំនេះ។ ចាប់តាំងពីពេលនោះមក ឈ្មួញអ្នកទិញចិនបានងាកទៅកាណាដា បារាំង និងអាហ្សង់ទីន ដើម្បីជំនួសការផ្គត់ផ្គង់របស់អូស្ត្រាលីវិញ៕