Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មេធំផ្សារដើមគរថ្មី ប្រកាសដាក់តូបជួលហើយ សម្រាប់ការកក់ក្នុងពេលឥឡូវនេះ​ បងប្អូននឹងទទួលបានការបញ្ចុះតម្លៃធូរថ្លៃខ្លាំង

Media LNN | Aug 09, 2023
មេធំផ្សារដើមគរថ្មី ប្រកាសដាក់តូបជួលហើយ សម្រាប់ការកក់ក្នុងពេលឥឡូវនេះ​ បងប្អូននឹងទទួលបានការបញ្ចុះតម្លៃធូរថ្លៃខ្លាំង
Clinic narith

(ភ្នំពេញ)៖ វាជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន ជាពិសេសអ្នកដែលតែងតែនិយមគាំទ្រកសិផលបន្លែក្នុងស្រុក ចង់មានតូបតម្លៃទាបនៅក្នុងទីក្រុង អាចបើកលក់បន្លែ ផ្លែឈើ ត្រី សាច់ បោះដុំបាន ​ខណៈពេលនេះ មេធំផ្សារដើមគរថ្មី ប្រកាសដាក់តូបជួលហើយ សម្រាប់ការកក់ក្នុងពេលឥឡូវនេះ​ បងប្អូននឹងទទួលបានការបញ្ចុះតម្លៃធូរថ្លៃខ្លាំង។
Untitled-1.jpg543

លោក ផាន សុភ័ក្រ្ត ស្ថាបនិក មជ្ឈមមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា ហៅ “ផ្សារដើមគរថ្មី ទំនើប២៤ម៉ោង” បានឱ្យដឹងថា ចំនួនតូបសរុបក្នុងផ្សាររបស់លោកទាំងអស់មានចំនួន៣៣៣តូប ខណៈតម្លៃជួលក្នុងមួយតូបមានតម្លៃចាប់ពីតម្លៃ ១០០ដុល្លារដល់ ៣០០ដុល្លារក្នុងមួយខែ​ (អាស្រ័យលើទីតាំងតូប) ។
Untitled-1.jpg47

លោកបានបន្តទៀតថា អត្ថប្រយោជន៍នៃការជួលតូបនៅផ្សារដើមគថ្មីនេះ បងប្អូនមិនលំបាកក្នុងការរកម៉ូយបន្លែដោយខ្លួនឯងនោះទេ គឺលោកជាអ្នកប្រមូលទិញបន្លែពីប្រជាកសិករខ្មែរយើងដោយផ្ទាល់ជូនតែម្តង ដើម្បីយកមកស្តុកទុកផ្គត់ផ្គង់ឱ្យម្ចាស់តូប ពោលអាជីវករមិនចាំបាច់អង្គុយឈឺក្បាលរឿងត្រូវរត់ទៅរកបន្លែផង ទាក់ទងម៉ូយដើម្បីយកបន្លែផងនោះទេ។ មួយវិញទៀត លោកបានបន្ថែមទៀតថាបច្ចុប្បន្ននេះមានអ្នកកក់បណ្តើរៗហើយ ដូច្នេះប្រសិនបើប្អូនចាប់អារម្មណ៍អាចទៅមើលដល់កន្លែងសិនបាន។
Untitled-1.jpg1

គួរជម្រាបផងដែរថា មជ្ឈមមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា ឬផ្សារដើមគរថ្មី ទំនើប២៤ម៉ោងនេះ មានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះការចាប់អារម្មណ៍ប្រិយមិត្តអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 70 800 012៕
Untitled-1.jpg23