Alynana Media Cambodia
Icon Collap
clinic narit

ហាងឆេងមាសលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះបន្តិចម្ដងៗ នៅពេលមហាអំណាចអាមេរិកដាក់សម្ពាធលើមាស

Admin Alynana | Aug 09, 2023
ហាងឆេងមាសលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះបន្តិចម្ដងៗ នៅពេលមហាអំណាចអាមេរិកដាក់សម្ពាធលើមាស
Clinic narith

នៅខែសីហាឆ្នាំ២០២៣នេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះបន្តិចម្ដងៗ ហើយគិតត្រឹមថ្ងៃនេះ តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានបន្តធ្លាក់ថ្លៃមកត្រឹម១៩២៨ដុល្លារក្នុងមួយអោន(ស្មើនឹង២៣២២ដុល្លារក្នុងមួយតម្លឹង។

 

បើយោងតាមការចុះផ្សាយរបស់ Kitco ដែលជាវេបសាយវិភាគទីផ្សារមាសអន្តរជាតិបានឲ្យដឹងថា ហាងឆេងមាសអន្តរជាតិបានបន្តធ្លាក់ថ្លៃដោយសារតែព័ត៌មាននៃការប្រាក់ដុល្លាររបស់អាមេរិកចាប់ផ្ដើមកាន់តែឡើងថ្លៃដែលដាក់សម្ពាធលើហាងឆេងមាស។ក្រៅពីប្រាក់ដុល្លារឡើងថ្លៃដែលជាកត្តាដាក់សម្ពាធលើតម្លៃមាស ប័ណ្ណបំណុលសកលកើនឡើងក៏ជាកត្តាមួយទៀតដែលធ្វើឲ្យទីផ្សារមាសរងសម្ពាធផងដែរនេះក៏ព្រោះតែគោលការណ៍ហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលអាមេរិកក៏តែជាកត្ដាធ្វើឲ្យរងសម្ពាធ។

 នៅសប្ដាហ៍នេះអ្នកវិនិយោគលើមាសជាច្រើនរងចាំមើលពីទិន្នន័យនៃអតិផរណានិងព័ត៌មានផ្សេងៗដែលអាចជៈឥទ្ធិពលដល់ហាងឆេងមាស ហើយព័ត៌មានមួយចំនួនអាចនឹងគ្រាន់តែជាការដាក់សម្ពាធលើមាសឲ្យធ្លាក់ចុះក្នុងរយៈពេលខ្លះប៉ុណ្ណោះ។

 បើទោះជាហាងឆេងមាសពេលនេះបន្តធ្លាក់ចុះបន្តិចម្ដងៗពិតមែនប៉ុន្ដែអ្នកជំនាញបានព្យាករថាតម្លៃមាសនៅចុងឆ្នាំ២០២៣នេះអាចនឹងហក់ឡើងដល់ជាង២ពាន់ដុល្លារក្នុងមួយអោនដោយសារតែកត្តាមួយចំនួនដូចជាស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់ ភូមិសាស្រ្តនយោបាយរវាងអាមេរិកនិងចិន និងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាកត្តាដែលអាចរុញមាសឲ្យហក់ឡើងខ្ពស់ទៅរកតម្លៃថ្មីនៅចុងឆ្នាំនេះ។

សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញក៏មានការប្រែប្រួលបន្តិចផងដែរ។ គិតត្រឹមថ្ងៃនេះហាងឆេងនៅកម្ពុជាបានធ្លាក់ថ្លៃមក២៣០ដុល្លារក្នុងមួយជី។