Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីផ្សារខុនដូនៅវៀតណាមនឹងបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដ៏ខ្មៅងងឹករហូតដល់ទៅជិត២ឆ្នាំទៀត

Media LNN | Aug 09, 2023
ទីផ្សារខុនដូនៅវៀតណាមនឹងបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដ៏ខ្មៅងងឹករហូតដល់ទៅជិត២ឆ្នាំទៀត
Clinic narith

ទីផ្សារខុនដូនៅវៀតណាមនឹងបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដ៏ខ្មៅងងឹករហូតដល់ទៅជិត២ឆ្នាំទៀត!! ទីផ្សារខុនដូនៅប្រទេសវៀតណាមនឹងនៅតែបន្តស្ថិតក្នុងស្ថានភាពនៃការធ្លាក់ចុះខ្លាំង ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ ។ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា ទីផ្សារខុនដូនៅក្នុងប្រទេសវៀតណាម អាចនឹងកម្រើកឡើងវិញរហូតដល់ឆ្នាំ២០២៥ខាងមុខឯណោះ ។ ការអះអាងបែបនេះ ដោយសារតែ មានគម្រោងអគារខុនដូមួយចំនួន លក់បានត្រឹមតែ១២២ យូនីត នៅក្នុងអំឡុងពេលមួយត្រីមាស ។

បើតាមសារព័ត៌មាន Vietnam News បានរាយការណ៍ថា ទីផ្សារខុនដូនៅវៀតណាមនៅតែស្ថិតក្នុងស្ថានភាពអាប់អួរស្រពិចស្រពិល ដោយសារតែការផ្គត់ផ្គង់លើសពីតម្រូវខ្លាំងពេក ។អ្នកជំនាញនៅក្នុងឧស្សាហកម្មមួយនេះបានព្រមានថា ស្ថានភាពនឹងមិនងើបឡើងវិញទេនៅក្នុងអំឡុងពេលនេះ ។

ទោះបីជាវិស័យអចលនៈវត្ថុនៅក្នុងប្រទេសសង្គមនិយមវៀតណាមដែលមានសេដ្ឋកិច្ចទីផ្សារសេរីនេះអះអាងពីសភាពវិជ្ជមានខ្លះក៏ពិតមែន ប៉ុន្តែសម្រាប់ខុនដូរគឺនៅតែមិនមានពន្លឺនៅឡើយ ។

នៅក្នុងអំឡុងត្រីមាសទីពីរ នៃឆ្នាំ២០២៣ នេះមានគម្រោងខុនដូខ្លះគឺលក់ចេញបានត្រឹមតែ ១២២យូនីតតែប៉ុណ្ណោះ។

យោងតាមរបាយការណ៍ស្រាវជ្រាវដែលធ្វើឡើងដោយស្ថាប័នជំនាញនៅក្នុងប្រទេសនេះ បានអះអាងថា គិតត្រឹមខែមិថុនា មានខុនដូរនៅក្នុងបញ្ជីសារពើរពន្ធរហូតដល់ទៅជាង ៤២ ពាន់យូនីត ដែលនៅមិនទាន់លក់ចេញ ហើយគម្រោងទាំងនេះភាគច្រើនគឺនៅតំបន់ឆ្នេ និង រីសត ។

លោក ត្រាង ប៊ួ ( Trang Bùi )នាយកប្រតិបត្តិនៃក្រុមហ៊ុន Cushman & Wakefield Vietnam បានអះអាងថា ស្ថានភាពនៃទីផ្សារខុនដូនៅវៀតណាមគឺនៅតែបន្តស្រពិចស្រពិល ដោយសារតែ ផលប៉ះពាល់នៃជំងឺរាតត្បាត និង វិបត្តិសេដ្ឋកិច្ច។

លោកបានអះអាងថា ទីផ្សារខុនដូពឹងផ្អែកខ្លាំងលើកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ ក្នុងការអភិវឌ្ឍ និង ដំណើរការគម្រោង ប៉ុន្តែអ្វីៗគឺនៅតែស្ថិត នៅក្នុងស្ថានភាពស្រពិចស្រពិល ។

លោក វូ ហុង ថាង ( Võ Hồng Thắng) នាយកផ្នែកប្រឹក្សាយោបល់ និងអភិវឌ្ឍន៍គម្រោងនៅ ក្រុមហ៊ុន DKRA Group មានប្រសាសន៍ថា ការរីកដុះដាលនៃគម្រោង ខុនដូក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការ។

លោកបាននិយាយថា កង្វះបទប្បញ្ញត្តិ និងស្តង់ដារជាក់លាក់សម្រាប់ខុនដូ ក៏ដូចជាការបរាជ័យរបស់អ្នកអភិវឌ្ឍន៍ក្នុងការបំពេញការសន្យាលើប្រាក់ចំណេញបានបំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគយ៉ាងខ្លាំង។

សមាគមអចលនទ្រព្យវៀតណាមបានអះអាងថា នៅទូទាំងប្រទេសវៀតណាមមាន ខុនដូសរុបប្រមាណជា ១១៤ ០០០ កន្លែងនៅក្នុងគម្រោងអភិវឌ្ឈន៍ទេសចរណ៍ប្រហែល២៤០ គម្រោង ដែលមានតម្លៃសរុបប្រមាណជា ២៩៧ ទី្រលានដុង ឫ ប្រមាណជា ១២ពាន់ ៥០០ លានដុល្លារ៕