Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នៅពេលឆាប់ៗខាងមុខនេះ ដូងខ្មែរនឹងមានលក់នៅលើទីផ្សារប្រទេសចិនហើយ

Media LNN | Aug 09, 2023
នៅពេលឆាប់ៗខាងមុខនេះ ដូងខ្មែរនឹងមានលក់នៅលើទីផ្សារប្រទេសចិនហើយ
Clinic narith

(ភ្នំពេញ)៖ នៅពេលឆាប់ៗខាងមុខនេះផ្លែដូងខ្មែរនឹងមានលក់នៅលើទីផ្សារប្រទេសចិន ខណៈពេលនេះអគ្គនាយកដ្ឋានកសិកម្ម នៃប្រទេសកម្ពុជាកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយនិងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិនដែលហៅកាត់ថា (GACC) ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ​ ២០២៣ កន្លងទៅថ្មីៗនេះ លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំក្រុមការងារនៃនាយកដ្ឋានការពារ ដំណាំ អនាម័យ និងភូតគាមអនាម័យ បានចូលរួមវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជាសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយក្រុមការងារជំនាញនៃអគ្គរដ្ឋបាលគយចិន ដែលដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវចូលរួមផងដែរ។
366697698 634604035440488 6628605633624989992 N

ចំពោះការត្រួតពិនិត្យ និងធ្វើភូតគាមអនាម័យនេះនឹងត្រូវប្រព្រឹត្តទៅចំនួន ២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ​២០២៣ ដើម្បីឈានដល់ការរៀបចំនិងការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
4 Vessel Reliability

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះមានទំនិញខ្មែរជាច្រើនមុខហើយដែលបានចុះកិច្ចព្រមព្រៀងដើម្បីនាំចេញទៅចិន ក្នុងនោះរួមមាន ផ្លែស្វាយស្រស់ ចេកអំបូងលឿង ផ្លែមៀនខ្មែរ គ្រាប់ស្វាយចន្ទី រួមជាមួយនឹងជលផលខ្មែរជាច្រើនទៀតផងដែរ។លទ្ធផលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថាកម្ពុជាកំពុងមានទំនាក់ទំនងពាណិជ្ជយ៉ាងជិតស្និតជាមួយនឹងមិត្តចិន ដែលជាទីផ្សារនាំចេញធំបំផុតលំដាប់ទី២ របស់កម្ពុជា៕