Alynana Media Cambodia
Icon Collap
clinic narit

ពោតប្រហែល១០៨ហិកតា នៅខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារជំនន់ទន្លេមេគង្គ ដែលហក់ឡើងខ្ពស់

Admin Alynana | Aug 09, 2023
ពោតប្រហែល១០៨ហិកតា នៅខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារជំនន់ទន្លេមេគង្គ ដែលហក់ឡើងខ្ពស់
Clinic narith

ភ្នំពេញ៖ ពោតប្រហែល១០៨ហិកតា នៅស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារជំនន់ទន្លេមេគង្គ ដែលហក់ឡើងខ្ពស់ ។ 

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ៥ថ្ងៃចុងក្រោយនេះ ទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់ និងបានហូរចូលតំបន់ទំនាបមួយចំនួន ក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មា ត្បូងឃ្មុំ និងអូររាំងឪ។ ការណ៍នេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណាំពោតរបស់កសិករ ប្រមាណ ៣៣៧ហិកតា ក្នុងនោះប្រហែល ១០៨ហិកតារងការខូចខាត។ 
 
តាមប៉ាន់ប្រមាណរបស់ លោក ពិសិទ្ធ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់៤ម៉ែត្រ និងបានហូរចូលចម្ការអ្នកស្រុកប្រហែល២ម៉ែត្រ ដែលធ្វើឱ្យពោតដួលរលំ ហើយខ្លះជាំទឹក និងស្ពោតគ្រាប់ ជាដើម។ 363413437_666218898869117_8104354311618083500_n
 
មកទល់ពេលនេះ ទឹកបានស្រកបន្តិចហើយ ប៉ុន្តែ ពោត១០៨ហិកតា នឹងត្រូវរលួយក្នុងពេល២ទៅ៣ថ្ងៃទៀត ខណៈអាជ្ញាធរ ក៏មិនអាចជួយសង្រ្គោះបានដែរ ដោយសារពោតទាំងនេះនៅខ្ចី មិនអាចប្រមូលផលបាន។ នេះជាការបញ្ជាក់របស់លោក ហេង ពិសិទ្ធ ។
 
លោកបន្ថែមដូច្នេះថា៖«ពោតនេះ២ទៅ៣ថ្ងៃទៀត វានឹងរលួយងាប់ហើយ។ យើងមិនអាចសង្រ្គោះពោតនោះបានទេ ដោយសារពោតនៅខ្ចីៗពេក យើងកាច់លក់អត់ទាន់បានទេ ដូច្នេះ ១០៨ហិកតា ដឹងតែខូចហើយ។ សេសសល់ពីនោះ កសិករអាចកាច់ យកទៅលក់បាន»។
363331457_666218872202453_6810105554036798935_n
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិម កាលពីថ្ងៃទី ៣១ ខែកក្កដា តំបន់ទំនាបមួយចំនួនអមទន្លេមេគង្គ អាចរងការជន់លិច ដោយសារការហក់ឡើងនៃកម្រិតទឹកភ្លៀងក្នុងអាងទន្លេមេគង្គ។ ការហក់ឡើងកម្រិតទឹកភ្លៀងនៅពេលនេះ បណ្ដាលមកពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងភូមិសាស្រ្តប្រទេសថៃ ឡាវ និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន៕
9820231415a363347240_666218798869127_7612718445949464142_n