Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហជីព និងនិយោជិតរំពឹងថា ប្រាក់ឈ្នួលឆ្នាំ២០២៤ នឹងអាចកើនឡើងថែមទៀត

Media LNN | Aug 09, 2023
សហជីព និងនិយោជិតរំពឹងថា ប្រាក់ឈ្នួលឆ្នាំ២០២៤ នឹងអាចកើនឡើងថែមទៀត
Clinic narith

(ភ្នំពេញ)៖ ស្របពេលកិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បរមាក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ​សីហា ឆ្នាំ២០២៣តទៅនេះ​ ភាគីសហជីព​ ក៏ដូចជាកម្មករ កម្មការិនី​រោងចក្រ សង្ឃឹមទុកថា​ នឹងអាចដំឡើង​ដូចរៀងរាល់ឆ្នាំ ទោះបីក្នុងកម្រិតតិច ឬច្រើន ដោយ​សារការទទួល​បានការយកចិត្តទុកដាក់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។

កម្មករ កម្មការិនី រោងចក្រកាត់ស្បែកជើងមួយកន្លែង ​ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី៩ សីហា ​ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ក្រោយ​ចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលអប្បបរមាដែលទទួល​បាន​តែងតែ​កើនឡើងជារៀងរាល់ឆ្នាំ។ ពួកគេនៅតែជឿជាក់ថា ​ប្រាក់ឈ្នួល​នឹងទទួលបាន​ការ​ដំឡើង​ប្រាក់ឈ្នួលខ្ពស់បន្តទៀត​សម្រាប់ឆ្នាំ២០២៤ ជាពិសេសការគៀងគរអ្នកបញ្ជាទិញមក​ប្រទេស​កម្ពុជាឲ្យកាន់តែច្រើនឡើង ដើម្បីមានការថែមម៉ោង ​និងមានប្រាក់ចំណូលខ្ពស់។

លោក សាំង សុធា សហជីពមូលដ្ឋាន ​និងជាកម្មកររោងចក្រ បានលើកឡើងថា ទោះបីជាប្រាក់​ឈ្នួលអាច​ដំឡើង​ ឬមិនអាចដំឡើង​បានសម្រាប់ឆ្នាំ២០២៤ ​ក៏នៅតែពេញចិត្តទទួល ព្រោះដូច​ដឹងស្រាប់ហើយថា ក្រៅពីវិបត្តិកូវីដ១៩ ​នៅជួបបញ្ហាសង្រ្គាមរវាងរុស្ស៉ី ​និងអ៊ុយក្រែន។

ដោយឡែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ​បានលើកឡើងថា ស្របពេល​នាយករដ្ឋមន្រ្តីថ្មី នឹងត្រូវចូលកាន់តំណែងជំនួសសម្តេចតេជោ ​ហ៊ុន សែន នឹងអាច​ដំឡើង​ដូចរៀងរាល់ឆ្នាំ ដោយសាររាជរដ្ឋាភិបាលតែងតែមានការលើកទឹក​ចិត្តក្នុងការដំឡើង​ ទោះជា​ក្នុងចំនួនតិចក៏ដោយ។

ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិត​ក្នុងវិស័យវាយនភណ្ឌកាត់ដេរ​ សំលៀកបំពាក់ ស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប​ ត្រូវ​បានដំឡើង​ពីចំនួន ៤០ដុល្លារអាម៉េរិក ក្នុងឆ្នាំ១៩៩៧ ​រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០២៣នេះ៕